ជនសង្ស័យ៧នាក់ត្រូវសមត្ថកិច្ចសែនសុខក្របួចពីគោលដៅ២ផ្សេងគ្នាពាក់ព័ន្ធនិងគ្រឿងញៀន

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៤ខែមិថុនា ឆ្នាំ២០១៦  អធិការដ្ឋាននគរ
បាលខណ្ឌសែនសុខ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា បានបង្ក្រាបករណីគ្រឿងញៀន ចំនួន ២ករណីផ្សេង គឺ ករណីទី ១ នៅក្នុងអំឡុងពេលអនុវត្តន៍ច្បាប់ចរចរណ៍ផ្លូវគោក កាលពីវេលាម៉ោង ១៦:៤០នាទី នៅចំនុចផ្លូវ២០០៤ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់ រួមជាមួយសារធាតុ
ញៀនចំនួន ១កូនថង់តូច ។
ករណីទី ២ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ រួមជាមួយកម្លាំងប៉ុស្តិ៍
នគរបាលរដ្ឋបាលទឹកថ្លា បានចុះរដ្ឋបាលនៅវេលាម៉ោង ១៧:១០នាទី នៅចំនុចក្រុមទី១០.១១ ភូមិត្រពាំងឈូក សង្កាត់
ទឹកថ្លា ឃាត់ខ្លួនបានជនសង្ស័យពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀនបានចំនួន ៧នាក់ និងដកហូតបានឧបករណ៍សម្រាប់ប្រើប្រាស់នៅសារធាតុញៀនមួយចំនួន ។

image image}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More