ប្រជាពលរដ្ឋចំនួន២២គ្រួសារក្នុងសង្កាត់គីឡូម៉ែតលេខ៦ទទួលអំណោយ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវ

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថិតក្នុងសង្កាត់ គម ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ដឹកនាំដោយ លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌប្ញស្សីកែវ និងជាអនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ តំណាងអោយ លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ រួមដំណើរ លោកអនុប្រធាន មាន ៖លោកស្រី អាន ផល្លា ភរិយា លោកអភិបាលខណ្ឌប្ញស្សីកែវ អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ និងជាប្រធានអនុសាខាសមាគមនារី ខណ្ឌ ព្រមទាំង អស់លោក លោកស្រី អភិបាលរងខណ្ឌ , មន្ត្រីសាលាខណ្ឌ , ក្រុមការងារអនុសាខាកាបាទក្រហម ខណ្ឌ , ក្រុមការងារកាកបាទក្រហមសង្កាត់ គម ៦ និងយុវជនកាកបាទក្រហមខណ្ឌ-សង្កាត់ បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មកចែកជូនបងប្អូនប្រជាពលរដ្ឋជា ជនងាយរងគ្រោះ ជនចាស់ជរា ជនទីទាល់ក្រ ចំនួន ២២ គ្រួសារ រស់នៅក្នុងសង្កាត់ គម ៦ ។ អំណោយដែលបាននាំយកមកឧបត្ថម្ភជូនបងប្អូននាពេលនេះ
ក្នុងមួយគ្រួសារៗ ទទួលបាន:
-អង្ករ ៣០គីឡូក្រាម
-មី ១កេស
-ត្រីខ ១យួរ (១០កំប៉ុង)
-ឃីត១ (មុង១ , ភួយ១ , សារ៉ុង១ , ក្រមា១)
អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ សហការចូលរួមឧបត្ថម្ភ :
– ឆ្នាំង ០១
-ថវិកា ៣០,០០០រៀល ។
ដោយឡែក អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌប្ញស្សីកែវ ចូលរួមឧបត្ថម្ភ ២២ គ្រួសារ អស់ថវិកា ២៤០,០០០ រៀល ។

image image image image image image image image} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More