លោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មី ចំណាយថវិកាផ្ទាល់ខ្លួនក្នុងការលូមួយខ្សែនៅភូមិច្រេស

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៦នេះលោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មី បានចុះត្រួតពិនិត្យការដ្ឋានដាក់លូដើម្បីរំដោះទឹកកុំអោយជនលិចនៅពេលមានភ្លៀងនារដូវវស្សា។ ដែលមានទីតាំងតាមបណ្តោយផ្លូវ១ឧសភា តភ្ជាប់ពីផ្លូវសម្តេចជាសុីម ស្ថិតក្នុងភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

លោកជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មីបានមានប្រសាសន៍ថា ដោយសារតំបន់នេះជួបនៅការជនលិចដោយសារទឹកភ្លៀងទើបប្រជាពលរដ្ឋដែលរស់នៅទីនោះជួបកាលំបាកក្នុងការរស់នៅ ។
ដូចឆ្នេះហើយទើបលោក ចៅសង្កាត់ ភ្នំពេញថ្មីីបានចុះមកពិនិត្យនិងដាក់លូ រំដោះទឹកជួនប្រជាពលរដ្ឋដើម្បីកាត់បន្ថយការលិចលង់តាមសំនូមពរ។

លោក ជុំ សារ៉ាយ បានបន្តអោយដឹងទៀតថា ការស្ថាបនាដាក់លូដើម្បីរំដោះទឹកជួនប្រជាពលរដ្ឋនេះ លោកបានចំណាយថវិកាផ្ទាល់ខ្លួនដើម្បី ស្ថាបនាដាក់លូជាអក្សរL ម្ខាងទំហំមុខកាត់៦០ និងម្ខាងទៀតមុខកាត់៨០ ដែលមានប្រវែង ២៥ម៉ែត្រ បើគិតជាទឹកប្រាក់អស់ប្រមាណជាង១ពាន់ដុល្លារសំរាប់ការស្ថាបនានេះ៕

បន្ទាប់ពីចុះពិនិត្យការដាក់លូរួចលោក ជុំ សារ៉ាយ បានហូបបាយសាមគ្គីជាមួយប្រជាពលរដ្ឋបងៗខាងដាក់លូប្រកបដោយភាពស្និទ្ធស្នាល៕

image imageimage

image image image image} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More