ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានរៀបចំពិធីការប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ចាន់ អ៊ាន អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ និង ឯកឧត្តម យន្ត មីន អភិបាលខេត្ត នៃគណៈអភិបាលខេត្តព្រះសីហនុ រួមទាំងមានការអញ្ជើញចូលរួមពីអភិបាលក្រុង ស្រុក លោកស្នងការ ស្នងការរង និងមន្ត្រីនគរបាលខេត្តព្រះសីហនុ។ ក្នុងឪកាសនេះផងដែរ លោក ឧត្តមសេនីយ៍ទោល ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានថ្លែងឱ្យដឹងថាស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្ត្រីនគរបាលជាតិ ចំនួន៣៤នាក់ រួមមាន: + ទី១: ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង ចំនួន១៤នាក់ -ថ្នាក់ស្នងការរង ចំនួន៣នាក់ -ថ្នាក់នាយការិយាល័យ ចំនួន៣នាក់ -ថ្នាក់នាយរងការិយាល័យ ចំនួន៥ នាក់ -ថ្នាក់អធិការរង ចំនួន៣នាក់ + ទី២: បំពាក់ឋានន្តរសក្តិ ចំនួន២០ -ថ្នាក់ឧត្តមសេនីយ៍ត្រី ចំនួន៩នាក់ -ថ្នាក់វរសេនីយ៍ឯក ចំនួន៧នាក់ -ថ្នាក់អនុសេនីយ៍ឯក ចំនួន៤នាក់។ នាឱកាសនេះ ឯកឧត្តម យន្ត មីនអភិបាលខេត្ត មានមតិផ្តាំផ្ញើទៅដល់មន្រ្តីដែរទើបនឹងទទួលនូវការឡើងឋានៈតួនាទីថ្មី ក៏ដូចជាមន្រ្តីស្នងការនគរបាលខេត្តព្រះសីហនុ ទាំងមូល: -សូមបន្តខិតខំបំពេញការងារដែលនៅចំពោះមុខឱ្យបានល្អ -បន្តការថែរក្សា សន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់ -សូមត្រៀមខ្លួនការពារជាតិក៏ដូចជាខេត្តព្រះសីហនុជានិច្ច -នាឱកាសបោះឆ្នោតនាពេលខាងមុខសូមឱ្យកងកម្លាំងត្រៀមការពារសន្តិភាព សុវត្ថិភាព ដល់ប្រជាពលរដ្ឋ ក៏ដូចជារាជរដ្ឋាភិបាល -សូមចូលរួមប្រឆាំង បង្រ្កាបបញ្ហាគ្រឿងញៀន -សូមចូលរួម បង្រ្កាបបញ្ហាល្បែងសុីសងផ្សេងៗ -សូមចូលរួមណែនាំទៅដល់ប្រជាជនឱ្យគោរពច្បាប់ និងអនុវត្តទៅតាមច្បាប់ចរាចរណ៍ផ្លូវគោកថ្មី -សូមមន្រ្តីធ្វើខ្លួនយ៉ាងណាឱ្យប្រជាពលរដ្ឋ គោរព ស្រលាញ់ និង ផ្តល់តម្លៃ -សូមធ្វើការណែនាំឱ្យប្រជាពលរដ្ឋចេះស្រលាញ់បរិស្ថាន និងមន្រ្តីខ្លួនឯងផ្ទាល់ត្រូវស្រលាញ់បរិស្ថាន រក្សាអនាម័យ សូមជួយសំអាត និងផ្អាកពិន័យចំពោះជនណាដែលចោលសំរាមពាសវាលពាសកាល៕ KSB

13499735_10204757150126979_967779582_o 13511637_10204757150246982_1227818718_n 13515459_10204757150166980_1654641019_n 13521129_10204757150486988_1681698107_n 13536111_10204757150286983_969744185_n}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More