ពលរដ្ឋសួរថាហេតុអ្វីបានជា លោកទៀវ សំអឿន អភិបាលរងខណ្ឌសែនសុខ បន្តអនុញ្ញាតិអោយចាក់ដីដែលកំពុងមានទំនាស់? 

ភ្នំពេញ៖ ភាពចំរូងចម្រាស់មិនទាន់បញ្ចប់នៃដីទំនាស់មួយកន្លែងនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ តែភាគីម្ខាងទៀតនៅតែបំពានដឹកដីចាក់បំពេញលើដីមានទំនាស់ខាងលើដដែល។ 

ប្រភពពីលោកជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មី ថាកាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១៦ នេះ លោកទទួលបាបបទ បញ្ជាពីលោក ប៉ឹល កុសលអភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ អោយចុះទៅជួយសម្របសម្រួល ហើយលោកបានបញ្ជាអោយលោក ឃិិុន  វិរៈប្រធានសណ្តាប់ធ្នាប់សង្កាត់ភ្នំពេញថ្មី ដឹកនាំកម្លាំងទៅឃាត់ផ្អាកចាក់មួយ រយៈសិន ខាងភាគីនោះមិនបានផ្អាកទេ ដោយបានប្រាប់វិញថា គេមានច្បាប់អនុញ្ញាតពីលោក ទៀវ សំអឿន អភិបាលរងខណ្ឌសែនសុខ។

ជុំវិញករណីខាងលើនេះ លោក ទៀវ សំអឿន បកស្រាយទាំងកំហឹងថា លោកធ្វើនេះ គឺចង់វាយទឹកបង្អើលត្រី កាល ណានៅតែបន្តចាក់ដី នោះភាគីទាំងពីរនិង ចេញមុខដោះស្រាយជាក់ជាមិនខាន។  ពលរដ្ឋលើឡើងថា ក្នុងនាមជាជាម៉ែជាឪគេ មិនព្រមសម្របសម្រួល បញ្ចប់រឿងទេ ទេបែរជាយកសាំងទៅចាក់ពេលភ្លើងកំពុងឆេះបែបនេះ? អាជ្ញាធរ មូលដ្ឋានគួរណាចេញមុខដោះស្រាយ សម្របសម្រួល និងរកដំណោះស្រាយសមស្របណាមួយល្អជាង មិនគួរណាការប្រើអំណាចតួនាទីទៅធ្វើទង្វើបែបនេះសោះ?

តាមការបញ្ជាក់ពីលោក បុឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានប្រាប់ថា បើតាមផ្លូវច្បាប់ភាគីទាំងសងខាងមិនអាចធ្វើអ្វីលើដីកំពុងមានទំនាស់បានទេ លុះត្រាដោះស្រាយចប់សិន។  លោកបន្តថានាថ្ងៃច័ន្ទខាងមុខនេះ អាជ្ញាធរនិងព្យាយាមជួយសម្របសម្រួលរកដំណោះស្រាយជូនគូរភាគីទាំងពីរ។

0cba26d4-c39d-46dc-9878-dbef34ef29f8 0114e532-aa68-416d-a2e9-d90f5994453a 6765bf78-9bfa-4409-9a88-05efbf1ddbe8 bc945226-ec80-4a1f-8963-0037d02d8b4e ef881353-e2cd-4920-897f-38e8d8b05da7 1 of 4,999

ចំនួនអ្នកទស្សនា
  • 0
  • 1,918
  • 2,157
  • 8,902,111

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More