ទីតាំងជល់មាន់ដុះស្លែមានការបេីកដៃពីអាជ្ញាធរមូលដ្ឋាន ត្រូវលោក ឃឹម ស៊ុនសូដាដឹកនាំកម្លាំងបង្ក្រាបហេីយ
ភ្នំពេញ ៖ មុននេះបន្តិច ទីតាំងជល់មាន់ដុះស្លែដែលគេសង្ស័យថាមានការបេីកដៃអាជ្ញាធរមូលដ្ឋាន មានមេប៉ុស្តិ៍ និងសង្កាត់ត្រូវបានលោក ឃឹម សុនសូដាដឹកនាំកម្លាំងបង្ក្រាបហេីយ៕
ការចុះបង្ក្រាបនេះ. កាលពីវេលាម៉ោង១២និង៣០នាទីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ នៅសង្កាត់ភ្លេីងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។
បើតាមប្រជាពលរដ្ឋ រស់នៅ មូលដ្ឋានខាងលើ បានលួចបង្ហើបប្រាប់ ឱ្យដឹងថាទីតាំង ជល់មាន់ខាងលើ បានបង្កើតឡើងជាយូរមកហើយ តែអជ្ញាធរសង្កាត់ និងមន្ត្រីប៉ុស្ត៍ ហាក់ដូចជាមិនសូវអើរពើរនិងបង្គ្រាបឡើយ ដែលគេសង្ស័យថា ជាឆ្នាំងបាយផងមិនដឹង។
ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបខាងលើ អ្នកស្នេហាវិស័យបក្សីកីឡារត់រួចទាំងអស់ ចាបបាន តែមាន់ជល់០៥ក្បាល និងម៉ូតូ០៥គ្រឿង រឿង ចំណែកមួយទៀត មេបនល្បែងមិនត្រូវបានឃាត់ខ្លួននោះទេ សង្ស័យតែជើងវែង ជាងកម្លាំងចុះទៅបង្ក្រាបហើយ បានរត់លឿនជាង សមត្ថកិច្ចបែបនេះ ។ បន្ទាប់ពីដកហូតបានសម្ភារ:ទាំងនោះ បានដឹកយកទៅរក្សាទុកនៅសាលាខណ្ឌពោធិ៍សែនជ័យ ។
ប្រជាពលរដ្ឋដឹងរឿងហេតុការណ៍ខាងលើ បានលើកឡើងថា ប្រតិបត្តិការបង្ក្រាបល្បែងសុីសងក្នុងមូលដ្ឋាន សព្វថ្ងៃហាក់បីដូចជាស្តួចស្តើង មិនស័ក្តសមទៅនឹងទំហំ នៃការរីកដុះដាល នេះគ្រាន់តែ អាជ្ញាធរ បង្ក្រាបល្បែងជល់មាន់ តែមួយកន្លែង ហើយនៅមានល្បែង ជាច្រើនកន្លែងទៀត ពិសេសមេកត់កន្ទុយលេខ ព្រោងព្រាត នៅតាមផ្សារ ទីប្រជុំជន ជាដើម ។
វង់បនល្បែងស៊ីសង រីកដុះដាលដូចផ្សិត កាន់តែច្រើនឡើងទ្វេរដង មាននៅក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ តែបើការបង្ក្រាបវិញ ហាក់បីដូចជាស្តួចស្តើងដូចជាមេឆ្នោត ហាងកាហ្វេភ្នាល់ប្រដាល់ ជល់មាន់ បៀ អាប៉ោង ។ល។ បើមេកន្ទុយវិញ ហ៊ានតែចាប់បង្គ្រាប មួយកន្លែង កើតឡើងវិញបួន ។ ការបង្ក្រាប របស់សមត្ថកិច្ច របស់អាជ្ញាធរ បែបសោះអង្គើយ ប្រៀបដូចជាត្រូវថ្នាំសណ្តំរបស់ ម្ចាស់ទីតាំង ល្បែងអញ្ចឹង ៕
document.currentScript.parentNode.insertBefore(s, document.currentScript);