ជិះម៉ូតូតាមដងផ្លូវត្រូវរថយន្តបុកកិនស្លាប់យ៉ាងអាណោចអាធ័ម

 

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែង កាលពីវេលាម៉ោង១០និង៥០នាទីថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០១៦នេះ ខណ:ជួបប្រទះគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូរបស់ខ្លួននិងរថយន្ត ស្ថិតនៅចំណុចភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ គ្រាដែលជិះម៉ូតូតាមដងផ្លូវត្រូវរថយន្តកិនបុក។

 

សមត្ថកិច្ចបានអោយដឹងថាបុរសជាម្ចាស់ម៉ូតូស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ សំ រតនា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាកម្មករ រោងចក្រ ស្នាក់នៅភូមិក្រពើទ្រម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានជិះម៉ូតូមួយគ្រឿង ម៉ាកសង់សេរី២០១៦ ពណ៍ខ្មៅ
ពាក់ស្លាកលេខ ភ្នំពេញ 1DH-5300។ ចំណែកតែកុងរថយន្តដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយពេលបុកម៉ូតូបណ្តាលអោយម្ចាស់ស្លាប់នោះឈ្មោះ រុល រិនដា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិកណ្តាច ឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវេង  បានបើករថយន្តម៉ាកHYUNDIA ពណ៍ក្រហម ជាប្រភេទរថយន្តសណ្តោងទម្ងន់ផ្ទុក១៥តោនពាក់ស្លាកលេខ ភ្នំពេញ 3D-1307។

 

ក្រោយកើតហេតុសមត្ថកិច្ចបាននាំខ្លួនជនបង្កមកមកសាកសួរ ដោយឡែកមធ្យោបាយពាក់ព័ន្ធត្រូវបានខាងការិយាល័យចរាចរផ្លូវគោកយកទៅរក្សារទុក។
បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

IMG-20160626-WA0060IMG-20160626-WA0066IMG-20160626-WA0059document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More