ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែនបានចុះពិនិត្យជម្ងឺ និងផ្តល់ថ្នាំដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ស្ថិតនៅទីតាំងផ្ទះជួលបូរីជ័យមង្គល

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី 26-06-2016ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែនបានចុះពិនិត្យជម្ងឺ និងផ្តល់ថ្នាំដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ស្ថិតនៅទីតាំងផ្ទះជួលបូរីជ័យមង្គល ផ្លូវ៣០ម៉ែត្រ ក្រុមទី៣ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្រោមអធិបតីភាពលោកជំទាវ ម៉ក់ វណ្ណស៊ីថា អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ប៉ា សុជាតិវង្ស អបាលរាជធានីភ្នំពេញ និងលោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយ៉េង តំណាងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន ។ អញ្ជើញចូលរួមក្នុងពិធីនោះផងដែររួមមាន លោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ លោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ ក្រុមគ្រូគ្ម័គ្រចិត្ត ក្រុមយុវជនខណ្ឌ និងប្រធានភូមិពាក់ពន្ធ ។ ក្នុងឱកាសនោះ ឯកឧត្តម ខ្វាន់ សៀម បានឧបត្ថម្ភថវិកា ចំនួន 2,000$ ជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ។

image image image image image image image image image image image

 }

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More