បុរសម្នាក់ត្រូវជនសង្ស័យវាយសម្លាប់សុះសាច់ រួចអូសយកទៅទម្លាក់ចោលក្នុងលូប្រឡាយទឹក ខាងក្រោយភូមិទំនងជាករណីគំនុំ
ខេត្តកំពង់ធំ ៖ បុរសម្នាក់ត្រូវបានជនមិនស្គាល់អត្តសញ្ញាណវាយសម្លាប់របួសសុះក្បាលនិងផ្ទៃមុខសង្ស័យ ជាករណីគំនុំវាយសម្លាប់រួចយកទៅទម្លាក់ចោលក្នុងប្រឡាយទឹកបំបាត់ភស្តុតាង។
ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលា ម៉ោង១៣ និង៣០នាទីថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៦ នៅចំណុច ក្នុងលូប្រឡាយទឹកត្រង់ចំណុចទួលជ្រៃ ខាងលិចភូមិកែរ៉ងចំងាយប្រមាណប្រហែល ២គីឡូម៉ែត្រ ពីភូមិដែលស្ថិតនៅ ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
សពជនរងគ្រោះខាងលើមាន ឈ្មោះ សុខ ភក្តី ភេទប្រុស អាយុ ៣៧ ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិកំពង់ធំ សង្កាត់កំពង់រទះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ប្រពន្ធឈ្មោះ ឡុង សោភា អាយុ ៣០ ឆ្នាំ រស់នៅភូមិឃុំ ជាមួយគ្នា។
តាមការពិនិត្យរបស់សមត្ថកិច្ច លើសាកសពនៅនិងកន្លែងកើតហេតុឃើញមានស្នាមរបួសលើផ្ទៃមុខ រយះ ច្រមុះប្រវែងមួយសង់ទីម៉ែត្រ ជំរៅ៥សង់ទីម៉ែត្ររយះត្រចៀកខាងឆ្វេងប្រវែង៣សង់ទីម៉ែត្រ របួសក្បាលផ្នែក ខាងក្រោយប្រវែង១០សង់ទីម៉ែត្រ រយះចង្កាប្រវែង៩សង់ទីម៉ែត្រ ជំរៅ១សង់ទីម៉ែត្រ រយះបបូរមាត់ខាងលើ ផ្នែកខាងឆ្វេងប្រវែង២សង់ទីម៉ែត្រ និងរយះចិញ្ចើមលើផ្នែកខាងឆ្វេង៣សង់ទីម៉ែត្រជំរៅ ១សង់ទីម៉ែត្រ សមត្ថកិច្ចសន្និដ្ឋានថា បឋមជាករណីគំនុំ ហើយសមត្ថកិច្ចនិងធ្វើការស្រាវជ្រាវបន្តទៀត។
} else {