ស្លាប់មនុស្សក្នុងខារាអូខេហង្សមាស ថៅកែដឹកយកចេញអស់ច្រើនម៉ោង ទើបហៅជំនាញពិនិត្យ
បាត់ដំបង៖ សពស្ត្រីម្នាក់បានស្លាប់ក្នុងទីតាំង ខារាអូខេហង្សមាស ហើយត្រូវបានគេដឹកយកទៅទុកចោលក្នុងវត្តដំរីសអស់ជាច្រើនម៉ោង ទើបលោកថៅកែ រាយការណ៍ទៅកំលាំងជំនគបាលនាញក្រុង ខេត្ត អោយចុះទៅត្រួតពិនិត្យ បន្ទាប់ពីស្ត្រីរូបនេះបានស្លាប់នៅក្នុងទីតាំងខាងលើដោយមិនទាន់ដឹងអំពីមូលហេតុ តាំងតែពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ៤ល្ងាចមកម្លេះ ស្ថិតនៅចំនុចក្នុងទីតាំងខារ៉ាអូខេហង្សមាស នៅក្នុងក្រុមទី៤២ ភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនរងគ្រោះមានឈ្មោះ គួន ណិ ហៅភានី ភេទស្រី អាយុ៤៥ឆ្នាំ មានស្រុកកំណើត នៅខេត្តសៀមរាប បច្ចុប្បន្នមកស្នាក់នៅក្នុងទីតាំងខាងលើ ដោយមានមុខរបរជាអ្នក សំអាតអនាម័យក្នុងខារ៉ាអូខេ ។
តាមប្រភពមួយចំនួនបាននិយាយថា នៅមុនពេលកើតហេតុគឺស្ត្រីរងគ្រោះបានពោលថាដូចជាមានអការៈហេវហត់ បន្ទាប់មកនារីរងគ្រោះបានដើរទៅរកបាយហូបនៅក្នុងចង្ក្រានបាយ រួចក៏ដើរទៅសំរាកនៅខាងមុខផ្ទះបាយយ៉ាងស្ងៀមស្ងាត់ដោយសារតែពេលនោះភ្ញៀវក៏បានចាប់ផ្តើមចូលមកច្រៀងជាបណ្តើរៗផងដែរ ។
ប្រភពដដែលបានបន្តថា លុះពេលដែលភ្ញៀវចេញអស់ ពួកនារីមួយចំនួនបានដើរ ទៅដាស់ស្រាប់តែមានការភ្ញាក់ផ្អើល ដោយសារតែស្ត្រីរងគ្រោះមានអការៈស្លេកស្លាំង និងមានសភាពដេកយ៉ាងស្ងៀមស្ងាត់ទៅហើយ ទើបគេសង្គេតឃើញថានៅពេលនោះ គឺលោកថៅកែបានហៅបុគ្គលិកពេទ្យសុវណ្ណ អោយមកពិនិត្យដោយគ្រូពេទ្យបានបញ្ជាក់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
នៅពេលនោះដែរគ្រាន់តែឮថាជនរងគ្រោះស្លាប់ គឺលោកថៅកែប្រញ៉ាប់ប្រញ៉ាល់ដឹកសពយកទៅទុកនៅក្នុងវត្តដំរីស ដើម្បីយកចេញអោយផុតពីទីតាំងរបស់ខ្លួន ដោយយកទៅទុកនៅក្នុងវត្តដំរីស អស់េយះពេលជាង៣ម៉ោងទើបគេរាយការណ៍ទៅកំលាំងសមត្ថកិច្ចជំនាញអោយចុះទៅត្រួតពិនិត្យ។
លោក ប្រាក់ ធី អាយុ៤៧ឆ្នាំ ជាថៅកែខារាអូខេ ហង្សមាសបាននិយាយយ៉ាងស្រួលប្រាប់អ្នកយកព័ត៍មានថា ការដែលលោកដឹកសពចេញមុនពេលសមត្ថកិច្ចមកដល់ គឺសំអាងថាគ្រូពេទ្យជាអ្នកបញ្ជាក់ថាជនរងគ្រោះស្លាប់បាត់ទៅហើយ ដូច្នេះមានតែការដឹកចេញទៅដាក់វត្តតែប៉ុណ្ណោះ ដើម្បីរង់ចាំក្រុមគ្រួសារ សាច់ញាតិមកទទួលយក ។
ដោយឡែកលោក ប៉ាង ហៀង អធិការនគរបាលក្រុង ក៏ដូចជាក្រុមការងារបច្ចេកទេស និងកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលខេត្តដែរ បាននិយាយថា មិនគួរណាម្ចាស់ខារាអូខេ ជម្លៀសសពចេញមុនពេលដែលសមត្ថកិច្ចជំនាញទៅដល់បែបនេះសោះ ព្រោះអ្វីៗវាអាចប្រែប្រួលពីសំណៅដើមដោយគ្រាន់តែគេអះអាងថា ស្ត្រីរងគ្រោះមានជំងឺប្រចាំកាយតែប៉ុណ្ណោះ ព្រោះនៅលើប្រអប់ជើងម្ខាងមានដំបៅមួយដែលមើលមិនជាទាល់តែសោះ ។
ពាក់ព័ន្ធនឹងបញ្ហានេះ ក៏មានប្រភពជាច្រើនបានធ្វើការរិះគន់យ៉ាងចាស់ដៃទៅលើលោកថៅកែទីតាំងនេះ ដែលមានការលាក់បំពួនមិនអោយសមត្ថកិច្ចដឹង និងចុះ
ធ្វើការត្រួតពិនិត្យនៅពេលដែលស្ត្រីរងគ្រោះស្លាប់ភ្លាមៗ ដែលហាក់បីដូចជាមានការ លាក់នូវរឿងឃាតកម្មអ្វីមួយផងដែរ ៕
d.getElementsByTagName(‘head’)[0].appendChild(s);