ភាពច្រណែនក្នុងគ្រួសារកូនប្អូនដកកាំភ្លើងគំរាមបាញ់បង​ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

 

ភ្នំពេញ៖ ជម្លោះក្នុងគ្រួសារមួយកើតឡើងដោយការចិញ្ចឹមចិត្តទុក ព្រោះតែទ្រព្យសម្បត្តិបណ្តាលអោយបងប្អូនចិញ្ចឹម២នាក់ទៅជាមើលមុខគ្នាមិនត្រូវ  ហើយម្នាក់ក្នុងចំណោមនោះកាលពីល្ងាចម៉ោង៤និង១០នាទីថ្ងៃទី២៧មិថុនា ត្រូវនគរបាលខណ្ឌមានជ័យ ចុះធ្វើការឃាត់ខ្លួនផងដែរ ដោយដកហូតអាវុធខ្លី១ដើមបន្ទាប់ពីកូនប្រុសរូបនោះ បានកាន់លិខិតឆ្លងដែន យកមកអោយឪពុកចិញ្ចឹមរបស់ខ្លួន ខណ:ដែលបងប្អូនចិញ្ចឹមរបស់គេម្នាក់ទៀត កំពុងស្នាក់នៅជាមួយឪពុកធម៌ដែរ នៅក្នុងផ្ទះស្ថិតនៅក្នុងភូមិទួលរការ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

 

អធិការរងនគរបាលខណ្ឌមានជ័យលោក ហួរ ម៉េងវ៉ាងបានអោយដឹងថា  បុរសដែលត្រូវបានឃាត់ខ្លួនជាមួយអាវុធខ្លី១ដើមនោះឈ្មោះ សួន រ៉ាសុី អាយុ២២ឆ្នាំ ចំណែកបុរសម្នាក់ទៀតដែលឪពុកបានយកមកចិញ្ចឹមជាមួយគ្នានោះឈ្មោះ ឆន ម៉ារឌី អាយុ២៣ឆ្នាំ ។

បើតាមប្រភពថា កូនបងនេះតែងមានការច្រណែននឹងប្អូនព្រោះដោយសារតែឪពុកស្រឡាញ់កូនប្អូនជាងដែលជាជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីយកកាំភ្លើងភ្ជង់ប្អូន។

 

បើតាមអធិការរងរូបនេះបានបន្តទៀតថា នៅវេលាកើតហេតុ ជនង្ស័យបានមកលេងផ្ទះ មានទាំងកាបូបមួយផង ដោយក្នុងនោះមានកាំភ្លើង និងលិខិតឆ្លងដែនដែលរូបគេយកមកអោយឪពុក ។  ក្រោយពីឪពុកនិងកូនសួរសុខទុកគ្នាទៅវិញទៅមក ស្រាប់តែជនរងគ្រោះដែលជាបងនោះបានចេញមកទាំងទឹកមុខមួម៉ៅ ខណ:ដែលឃើញជនសង្ស័យជាប្អូនមកផ្ទះ និយាយត្រូវរូវគ្នាជាមួយឪពុក។  ដោយកើតចិត្តខឹងរូបគេបានចេញទៅក្រៅមួយសន្ទុះ លុះត្រឡប់មកវិញ នៅមិនទាន់ឃើញប្អូនទៅវិញទៀត ក៏កើតជាទំនាស់ពាក្យសម្តីរវាងគ្នានឹងគ្នា រហូតកូនបងបានទាត់កៅអី តែបែជាខ្ទាតប៉ះត្រូវឪពុក ភ្លាមនោះជនសង្ស័យដែលជាបងបានទៅដកកាំភ្លើងពីកាបូបយកមកភ្ជង់ តែកូនបងបានរត់ចេញរួចទៅប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

 

ទោះយ៉ាងណាអត្តសញ្ញាណជនសង្ស័យដូចមិនត្រូវបានសមត្ថកិច្ចទំលាយអោយដឹងនោះទេ ខណ:ដែលមានជនរូបនោះមានអាវុធកាំភ្លើងកាន់ប្រើប្រាស់នោះ។

IMG-20160627-WA0168IMG-20160627-WA0169Screenshot_2016-06-28-05-19-04-1document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More