ទីតាំងបើកលេងល្បែង សុីសងខុសច្បាប់ ( ភ្នាល់បាល់ដាក់លុយតាមប្រព័ន្ធ Internet Online )ត្រូវសមត្ថកិច្ចខេត្តកំពង់ចាមបង្ក្រាបហេីយ

កំពង់ចាម :សមត្ថកិច្ច បង្ក្រាបទីតាំងបើកលេងល្បែង
សុីសងខុសច្បាប់( ភ្នាល់បាល់ដាក់លុយតាមប្រព័ន្ធ Internet Online ) ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ពីបញ្ហាល្បែងសីុសងដាកលុយខុសច្បាប់ ទើបនៅថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០១៦បាន បញ្ជាអោយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលសហការ
ជាមួយអាជ្ញាធរមូលដ្ឋានចុះធ្វើការបង្ក្រាបទីតាំងបើកលេងល្បែងសុីសងខុសច្បាប់ ( ភ្នាល់បាល់ដាក់លុយតាមប្រព័ន្ធ Internet Online ) នៅភូមិទី៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលមានយីហោឈ្មោះ P.H24hដែលមានម្ចាស់
គ្រប់គ្រងឈ្មោះ ហ៊ុន សុភ័ក្រ ភេទប្រុស អាយុ២៩ ឆ្នាំ ក្រោមការដឹកនាំដោយលោកវរសេនីយ៍ទោ ចាន់ ហោ អនុប្រធានការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ និងលោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបឃាត់ខ្លួនបានចំនួន ០៤នាក់ :

១.ឈ្មោះទ្រី ណាវី ភេទស្រី អាយុ២១ឆ្នាំ នៅភូមិទី៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម
២.ឈ្មោះហុង ចិន្តា ភេទស្រី អាយុ២០ឆ្នាំ នៅភូមិគគរ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម
៣.ឈ្មោះឈាន ពៅ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិត្រពាំងអំពិល ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម
៤.ឈ្មោះពៅ ចិត្រា ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម

វត្ថុតាងដែលដកហូតបានរួមមាន:
-ម៉ូនីទ័រ១៨គ្រឿង (ម៉ូនីទ័រកាមេរ៉ាសុវត្ថិភាព ០១គ្រឿង )
-CPU ១៧គ្រឿង
-ឃីបត (keyboard) ១៧បន្ទះ
-ម៉ៅ (mouse) ១៧ខ្សែ
-ដុំវៃហ្វាយ (wifi) ចំនួន០១
-DVR កាមេរ៉ា ចំនួន០១
-ដុំបែងចែកwifi (HUB)ចំនួន០១
-ទូរទស្សន៍ម៉ាកសាប (SHARP) ចំនួន០១គ្រឿង
-សៀវភៅកត់លេខលុយបាល់ ដែលចាក់តាមInternet ចំនួន១ក្បាល
-ក្រដាស់កត់លេខលុយចាក់បាល់តាមInternetចំនួន
០២សន្លឹក
-ទូរស័ព្ទបញ្ជាំចាក់បាល់ម៉ាកIphoneពណ៌ទឹកមាស
ចំនួន០១គ្រឿង
-ប្រាក់ចំនួន១០.០០០រៀល
-ម៉ូតូម៉ាកអាយខុនចំនួន០១គ្រឿង
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងបានបញ្ជូនមកការិយាល័យព្រហ្មទណ្ឌកំរិតស្រាលដេីម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ:ក្រុមផ្សព្វផ្សាយ
រូបភាព: ដំបងមាស០១

 

imageimage image image image image image image image}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More