គ្រឿងញៀនបានបំផ្លាញអនាគតនារីមានវ័យត្រឹមតែ២០ឆ្នាំម្នាក់ អោយក្លាយជាមនុស្សមានសតិមិនប្រក្រតី រហូតសាច់ញាតិសម្រេចចិត្តដាក់ច្រវ៉ាក់

ខេត្តស្វាយរៀង៖ គ្រឿងញៀនធ្វើឱ្យមានការប៉ះពាល់ ជាពិសេសទៅលើប្រព័ន្ឋខួរក្បាលដែលជាទីបញ្ជាការ លើគំនិត អារម្មណ៍ សកម្មភាព ការចងចាំ ការទប់អារម្មណ៍ ការភ្ញាក់រឮក សតិសម្បជញ្ញៈ កម្លាំង ប្រាជ្ញា ស្មារតី ការអត់ធ្មត់ រហូតដល់ពិការអស់មួយជីវិត ព្រមទាំងរស់នៅក្នុងសេចក្ដីទុក្ខវេទនារកទីបំផុតគ្មានទៀតផង។ ដូចនេះផលប៉ះពាល់ នៃគ្រឿងញៀនអាចបំផ្លាញប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន យុវនារី ដែលជាកម្លំាង សរសរទ្រូង ឬទំញំងស្នងឬស្សីរបស់ប្រទេស ជាតិសម្រាប់់ការអភិវឌ្ឍន៍ ដោយសារតែផលប៉ះពាល់ដូចបានរៀបរាប់ពីខាងលើ។ ជាក់ស្តែងនារីវ័យជាង២០ឆ្នាំម្នាក់ប្រើប្រាស់ គ្រឿងញៀន ហួសកម្រិត ក្លាយជាមនុស្សមានសតិអារម្មណ៍ធ្ងន់ធ្ងរ ហើយត្រូវបានសាច់ញាតិចាប់ដាក់ច្រវ៉ាក់ជាប់ជើង ដេកផ្ទាល់ដីនៅក្រោមផ្ទះ ស្ថិតនៅភូមិខ្នុរខាងជើង ឃុំស្វាយអង្គ ស្រុកស្វាយជ្រុំ ឯខេត្តស្វាយរៀង ។

ប្រភពបានអោយដឹងថា ស្ត្រីដែលប្រើប្រាស់ថ្នាំញៀន ហើយក្លាយទៅជាមនុស្សសតិមិនល្អ មានឈ្មោះ ឃួន ស៊ីនឿន អាយុជាង២០ឆ្នាំ។ មានឪពុកវ័យចំណាស់ឈ្មោះ ឃួន យ៉េត អាយុ៧១ឆ្នាំ ប្រពន្ធស្លាប់ កាលពី៣ឆ្នាំមុន មានកូន៧នាក់ បានរៀបការចេញទៅ រស់នៅឆ្ងាយអស់ដោយទុកអោយតាយ៉េត មើលថែរក្សាកូនស្រីមានសតិមិនល្អ(ឆ្កួត)និងចៅប្រុសម្នាក់ដែលជាកូនរបស់ស្រ្តីឆ្កួតនោះថែមទៀត។

ប្រភពបន្តថាស្ត្រីខាង ជារៀងរាល់ថ្ងៃតែងតែដេកផ្ទាល់ដី សក់ក្បាលកន្ទ្រើង មិនដែលងូតទឹក ការហូបចុក ក៏ពិបាកព្រោះស្ត្រីនេះ កាចណាស់បើប្រលែង ដោះអោយដើរ និងទាញប្រនុង កាំបិត ដេញវាយគេទើប ក្រុមគ្រួសារសំរេចចិត្តចាប់ដាក់ច្រវ៉ាក់បែបនេះទៅ ។
មានមតិជាច្រើនបានចោទសួរថា តើអាជ្ញាធរខេត្តស្វាយរៀងទាំងមូលបានទទួលព័ត៌មាននេះទេ? ចុះបើ បានទទួលហើយនិងមានវិធានការបែបណា? តើខេត្តស្វាយរៀងទាំងមូលមិនមានមជ្ឍមណ្ឌល ឬអង្កការ ណាអាចជួយស្តី្រខាងលើទេ ឬបណ្តែតបណ្តោយអោយដាក់ច្រវ៉ាត់ដូចសត្វធាតុពេញមួយជីវិត?
ហេតុអ្វីបានជាអាជ្ញាធរពាក់ព័ន្ធ មើលរំលង និងបណ្តែតបណ្តោយជីវិតស្រ្តីម្នាក់មានវ័យត្រឹមតែ២០ឆ្នាំរស់ នៅយ៉ាងវេទនាដូចសត្វធាតុបែបនេះ?

image image imaged.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More