អាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួន មន្ត្រីម្នាក់ពីបទប្រើអាវុធគំរាម

 

ភ្នំពេញ ៖ បុរសជាមន្ត្រីមានថានៈអនុសេនីយ៍ឯកម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនភ្លាមៗ និងដកហូតអាវុធខ្លី១ដើម បន្ទាប់ពីមន្ត្រីអង្គរក្សរូបនេះ បានដកកាំភ្លើងគំរាមបាញ់លើ ជនរងគ្រោះម្នាក់ជាប្រធានសន្តិសុខនៅសុរិយាម៉ល។  ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីយប់ ឈានចូល ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ២០១៦ នៅចំណុចការិយាល័យផ្សារសុរិយាម៉ល ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

 

បើតាមប្រភពដែលមានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅ យប់កើតហេតុ ជនសង្ស័យជាមន្ត្រីអង្គរក្សបានដើរចូល ទៅក្នុងការិយាល័យផ្សារសុរិយាម៉លក្នុងស្ថានភាពស្រវឹងជោគជាំជាមួយនិងបក្ខពួក៣នាក់ទៀត ខណៈនោះជនរងគ្រោះ ដែលជាប្រធានសន្តិសុខផ្សារសុរិយាម៉លយាមវេនយប់ បាន សួរនាំទៅកាន់ជនត្រូវសង្ស័យថា ហេតុអ្វី បានជានាំអ្នកខាង ក្រៅចូលមកក្នុងការិយាល័យដោយគ្មានការអនុញ្ញាតពីរូបគេទៅវិញ ដោយបានប្រទាក់ពាក្យសំដីគ្នាទៅវិញទៅមក បណ្ដាលឲ្យមន្ត្រីកងអង្គរក្សស្រវឹងទាំងកំរោល បានដកកាំ ភ្លើងខ្លីម៉ាកK៥៤ពីចង្កេះអាម៉េបញ្ចូលគ្រាប់គំរាមបាញ់ទៅ លើជនរងគ្រោះតែម្ដង ។  ដោយឡែក មន្ត្រីអង្គរក្សរូបនោះ ពុំទាន់បានផ្ទុះអាវុធផង ក៍ត្រូវក្រុមសន្តិសុខដែលបានឃើញ ហេតុការ បានរាយការណ៍ទៅកម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌ ដូនពេញមកជួយអន្តរាគមន៍ ឃាត់ខ្លួនមន្ត្រីអង្គរក្សភ្លាមៗតែ ម្ដង និងដកហូតកាំភ្លើងខ្លី១ដើមម៉ាកK៥៤ លេខ៣៤២៨ រួមជាមួយគ្រាប់ចំ នួន៧គ្រាប់ផងដែរ ។

 

ជនត្រូវជាប់សង្ស័យដែលបានប្រើអាវុធគំរាមនោះឈ្មោះ ស៊ុំ វ៉េង ភេទប្រុស អាយុ៤៣ឆ្នាំ មានមុខរបរជា អង្គរក្សនិងប្រធានសន្តិសុខផ្សារសុរិយាម៉ល យាមវេនថ្ងៃ ។ ចំណែកជនរងគ្រោះឈ្មោះ អ៉ិន ពៅ (ហៅអឹមវ័ន) ភេទប្រុស អាយុ៣៧ឆ្នាំ មានមុខរបរជាប្រធានសន្តិសុខផ្សារ សុរិយាម៉លវេនយប់ ស្នាក់នៅផ្ទះលេខ៦២៨ ភូមិអរិយក្ស ត្យ ឃុំអរិយក្សត្យ ស្រុកល្វាឯម ខេត្តកណ្តាល ។

បច្ចុប្បន្ន ជនត្រូវជាប់សង្ស័យប្រើប្រាស់អាវុធគំរាម រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដូនពេញ រៀបចំកសាងបញ្ជូនខ្លួនបន្តទៅកាន់ជំនាញការិយាល័យអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី ៕

IMG-20160629-WA0030

 document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More