ស្ត្រីម្នាក់ត្រូវឃាតករសំលាប់​ យកទៅទំលាក់អូរ​ក្នុងប្រទេសថៃ នៅមិនទាន់កំណត់ថាជាជនជាតិណាទេ

 

ប្រទេសថៃ ៖ រហូតមកទល់ពេលនេះ សមត្ថកិច្ចមិនទាន់ សន្និដ្ឋានបាននៅឡើយទេថា ជាជនថៃ ឬក៏ជនជាតិណាមួយនោះទេ ដែលបានសំលាប់ស្ត្រីម្នាក់រួចយកមកបោះទំលាក់ចោលទឹកអូរ ហើយស្ត្រីរងគ្រោះនោះក៏ពុំស្គាល់នៅអត្តសញ្ញាណដូចគ្នា។

 

គួររំលឹកថាសពស្ត្រីម្នាក់ ត្រូវបានគេប្រទះឃើញ អណ្តែតតាមទឹកអូ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៤ល្ងាច ត្រង់ចំនុចក្នុងទឹកអូរ ស្ថិតនៅក្នុងភូមិ៥ ឃុំនិឃុំផាត់តាណា ស្រុកម៉ាត់ណាំង ខេត្តសាក់ទូន ប្រទេសថៃ ។

សាកសពមានលក្ខណៈ ស្លាប់យូរថ្ងៃមកហើយ ដោយសារតែសភាព សពមានក្លិនស្អុយ រលួយយ៉ាងខ្លាំងទៅហើយ បន្ទាប់ពីស្ត្រីរូបនេះ ត្រូវបានជនមិនស្គាល់មុខសំលាប់ហើយបោះទំលាក់ទៅក្នុងទឹកអូរ មកទើ នឹងគុម្ពឫស្សីដែលមកពីខាង វុាំងសាយថង ឡាក់ងូ។
យោងតាមប្រភពបានបញ្ជាក់អំពីភិនភាគមកថា ស្ត្រីរងគ្រោះមានអាយុ ប្រហែល៤០ឆ្នាំ សម្បុរស មានកំពស់ប្រហែល ១,៥៥ ម៉ែត្រ លាបសក់ព៌ណទង់ដែង កែច្នៃក្តោងច្រមុះ ព្រមទាំងមានស្លៀកស្បៃរាត្រី និងខោ អាវក្នុង ព៌ណខ្មៅទាំងអស់ ហើយការស្លាប់នេះមិនក្រោមពីមួយសប្តាហ៍ឡើយ ។
សមត្ថកិច្ចនៅក្នុងតំបន់នោះបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ក្រែង លោមានបាត់សមាជិក ក្នុងគ្រួសារ ដែលមានភិនភាគ ដូចខាងលើ សូមអោយទាក់ទង មកសមត្ថកិច្ច មូលដ្ឋាន ក្នុងទីតាំងកើតហេតុ ។

ក្រុមតម្រួតក៏បានធ្វើការសន្និដ្ឋានថា ស្ត្រីរងគ្រោះ អាចត្រូវឃាតករសំលាប់មិនក្រោមពីមួយសប្តាហ៍នោះទេ ព្រោះសភាពសព យ៉ាប់យឺនខ្លាំង ហើយរហូតដល់ពេលនេះ គឺមិនទាន់មានអំណះអំណាងណាមួយ ដែលបញ្ជាក់ អំពីអត្តសញ្ញាណ របស់សពស្ត្រីនេះនៅឡើយ ពិសេសគឺមិនទាន់ស្គាល់ថាជាជនជាតិថៃ ខ្មែរ ឬក៏ជនជាតិដទៃទៀតនោះឡើយ ៕

IMG-20160629-WA0059IMG-20160629-WA0054 2016-06-29_13.27.52

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More