ពលរដ្ឋរងគ្រោះដោយអគ្គិភ័យ កាលពីថ្ងៃ២៨ ទទួលអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

ភ្នំពេញ៖ នៅព្រឹក ម៉ោង ៩ ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ប្រតិភូកាកកបាទក្រហមកម្ពុជាដឹកនាំដោយ លោកជំទាវ មែន នារីសោភគ័ អគ្គលេខាធិការងទី១ កាកកបាទក្រហមកម្ពុជា និង តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកកបាទក្រហមកម្ពុជា និងដោយមានការចូលរួមពី លោក ពេជ្រ កែវមុនី ប្រធានកិត្តិយស អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ និង លោក ឌី រត្ន័ខេមរុណ ប្រធានអនុសាខាកាកកបាទក្រហមខណ្ឌមានជ័យ រួមទាំង លោក សួស សារិន ចៅសង្កាត់ បឹងទំពន់ លោក មេភូមិ អស់លោក លោកស្រី សមាជិក សមាជិកា កាកកបាទក្រហមអនុសាខាខណ្ឌមានជ័យ និង យុវជន កាកកបាទក្រហមខណ្ឌ បានអញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចែកអំណោយមនុស្សធម៍កាកបាទក្រហមរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនប្រជាពលរដ្ឋដែលជួបគ្រោះអគ្គិភ័យភ្លេីងឆេះផ្ទះ កាលពីវេលាម៉ោង ២’១៥នាទី ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៦ បានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន ៣៣ខ្នងផ្ទះ ស្មេីនិង ៦៥គ្រួសារ ក្នុងអំណោយមនុស្សធម៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវចែកជូនរួមមាន អង្ករ១បាវ ស្មេី៣០គីឡូ ត្រីខ ១យួរ មី១កេះ ឃីត១កញ្ចប់ (ភួយ ក្រម៉ា មុង កន្ទេល )តុងកៅស៊ូ សំរាប់ប្រក់ដំបូលចំនួន១ និង ថវិកាទទួលបានក្នុងមួយគ្រួសារចំនួន ១០មុឺនរៀលផងដែល ។ ក្នុងឱកាសនោះដែលអង្គការស្រ្តីមានវិបត្តិក៏បានចូលរួមចែក បាយ និង នំបុ័ង ជូនដល់ក្មេងៗ និងគ្រួសារដែលទទួលរងគ្រោះដោយសារអគ្គីភ័យ នេះផងដែល ។

image image image image

image image image image image image image image image image image image image image image image}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More