មន្ត្រីយោធាម្នាក់ស្លាប់ដាច់ពោះវៀនចេញក្រៅយ៉ាងអាណោចអាធ័មនៅក្រុងសិរីសោភ័ណក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ
បន្ទាយមានជ័យ៖ នៅវេលាម៉ោង៧យប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណតាមបណ្តាលផ្លូវជាតិលេខ៥មានករណីរថយន្តកាមរីឆ្លាមបានបើកបរច្រាស់ទិសជាមួយមន្ត្រីយោធារ៉េចង្កូចទៅបុកបណ្តាលឲ្យស្លាប់ដាច់ពោះចេញពោះវៀនមកក្រៅគួរអោយអាសូរ។
កម្លាំងនគរបាលចរាចរណ៍បានឲ្យដឹងនៅកន្លែងកើតហេតុថា រថយន្តកាមរីឆ្លាម ស្លាកលេខភ្នំពេញ 2K-4752 ពណ៌ទឹកមាស បានទៅ បុកម៉ូតូមន្ត្រីយោធា ច្រាសទិសគ្នា ម៉ាកហុងដាឌ្រីម សេ១២៥ ឆ្នាំ២០០៣ ពណ៌ខ្មៅ ស្លាកលេខ បន្ទាយមានជ័យ 1C-9438 ប៉ើងមនុស្សដូចសី ចំងាយពីរថយន្ត និងម៉ូតូរងគ្រោះ ប្រមាណជា៥០ម៉ែត្រ ។
សមត្ថកិច្ចមិនទាន់ដឹងពីអត្តសញ្ញាណសាកសពមន្រ្តីយោធានៅឡើយ និងម្ចាស់រថយន្តបង្ករត់គេចបាត់ស្រមោលតែម្តងគ្មាន បន្សល់អ្វី នៅក្នុងរថយន្តនោះឡើយ។
មកដល់ពេលនេះសមត្ថកិច្ចជំនាញបានស្ទូចយករថយន្តបង្ក និងម៉ូតូរងគ្រោះយកទៅស្នងការខេត្ត ស្រាវជ្រាវរកម្ចាស់រថយន្តបង្ក ចាត់ការតាមនិតិវិធីច្បាប់ ចំណែកសាកសពរងគ្រោះយកទៅរក្សាទុកនៅវត្តអារាមរង់ចាំគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
if (document.currentScript) {