ជនពិការទីទាល់ក្រ២នាក់ នៅខេត្តតាកែវទទួលបានរទេះរុញ២គ្រឿង ដូចបំណងប្រាថ្នា ពីសំណាក់លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន

ខេត្តតាកែវ៖ តាមរយៈការផ្សព្វផ្សាយ និងអំពាវនាវរបស់បណ្តាយព័ត៌មានគ្រប់នាទី ធី អិន អិនប្រកាស រកជំនួយនូវរទេះរុញ០២គ្រឿងជូន ជនពិការ២រូបដែលមានជីវភាពទីទាល់ក្រ និងត្រូវការរទេះរុញ ជាចាំ បាច់ក្នុងការធ្វើ ដំណើរទៅមកជាប្រចាំថ្ងៃ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្រ្ដីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច បានជួយឧបត្ថមនូវ រទេះរុញថ្មី០២គ្រឿង។

គួររំលឹកដែរថា កាលពីព្រឹកថ្ងៃទី០៥ ខែមិថុនា ២០១៦ ក្រុមការងារព័ត៌មានមនុស្សធម៌ខណ្ឌសែនសុខ បាននាំយកអំណោយសប្បុរស ជនទៅចែកជូនគ្រួសារទីទាល់ក្រ ចាស់ជរា ពិការ៤គ្រួសារភូមិ តាខុន ឃុំ ព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ក្នុងនោះមានជនពិការ ០២រូបផងដែរ ខណៈពេលដែលក្រុមការងារ កំពុងចែកអំណោយ បង និងពូពិការ០២នាក់បានលើកដៃសំពះអង្វរ និងរៀបរាប់ពីទុក្ខ លំបាករបស់ពួក គាត់ថា ខ្លួនពិការទៅហើយ ឯរទេះរុញក៍ពិការដូចម្ចាស់ទៀត ព្រោះវាមានសភាពចាស់ កង់គ្មានសំបក នៅសល់តែខ្នង ទទេ ធ្វើចលនាទៅមុខមិនរួច ដូច្នេះសូមមេត្តាជួយគាត់ផង! ក្រុមការងារក៍មិនហ៊ានសន្យា ដែរមានតែជួយផ្សព្វផ្សាយ និងអំពាវនាវរក សប្បុរសជន។ ជាសំណាងល្អ ក្រោយការផ្សព្វផ្សាយ រយៈ ពេល២សប្តាហ៍ក្រុមការងារTNNក៍ទទួលបានដំណឹងល្អពី លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន មានក្តីអាណិតអាសូរ ជួយឧបត្ថមនូវរទេះរុញថ្មីមានគុណភាពល្អចំនួន០២គ្រឿង។

នាសប្តាហ៍ក្រោយនេះ ក្រុមការងារព័ត៌មានមនុស្សធម៌យើងខ្ញុំនិងនាំយករទេះរុញដែលជាអំណោយដ៍ថ្លៃថ្លារបស់លោក ជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ទៅជូនជនពិការទាំង០២រូបដល់លំនៅដ្ឋានរបស់ពួក គាត់នៅឯខេត្តតាកែវ។

បើសប្បុរសជនទាំងក្នុង និងក្រៅប្រទេសមានបំណងចូលរួមក្នុងសកម្មភាពមនុស្សធម៌ជួយដល់ ជនពិការ ទាំងពីរូបខាងលើ សូមទំនាក់ទំនងមកកាន់ ទូរស័ព្ទលេខ ខ្ញុំបាទ តូ សុផល ប្រធានព័ត៌មានTNN, លោក សុខ ស៊ីឌី ភ្នាក់ទូរទស្សន៍ហង្សមាស, លោក រាជ សារ៉ាត់ ភ្នាក់ងារទូរទស្សន៍TV3 និង Post News, លោក តុង សីហា ភ្នាក់ងារទូរទស្សន៍TV3 និង នគរវត្តតាម រយៈលេខ 0963899997 / 012 481 683 / 016 360 105 / 016 571 122 / 016 480 586 (Sen Sok News Charity Team)

image image image

image image image imaged.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More