យប់មិុញក្រុមចោរស្ទាក់ប្លន់​ យកអស់ម៉ូតូមួយគ្រឿងនៅសង្កាត់ស្រះចក​ ខណ្ឌដូនពេញ(video)

ភ្នំពេញ៖ យុវជនមានគ្នាពីរនាក់បើកម៉ូតូឌ្រីមសង់០១៥មួយគ្រឿងតាមបណ្ដោយផ្លូវដីថ្មីបឹងកក់ទិសដៅពីជើងទៅត្បូងលុះមកដល់ចំនុចកើតហេតុផ្លូវរថភ្លើងក៍ត្រូវក្រុមចោរប្លន់មួយក្រុមស្ទាក់ប្លន់យកម៉ូតូទៅបាត់។ ហេតុការណ៍ស្ទាក់ប្លន់នេះកើតឡើងនៅវេលាម៉ោង១០និង២០យប់ត្រូវនិងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតតាមផ្លូវដីថ្មីក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

 

ជនរងគ្រោះមានឈ្មោះឈន សាបឌី ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរ ដេពូករថយន្ត ស្នាក់នៅម្តុំផ្សារអូរឬស្សី។

 

យោងតាមជនរងគ្រោះរៀបរាប់ប្រាប់ថា មុខពេលកើតហេតុ រូបគេជាមួយមិត្តភក្ត័ បានបើកម៉ូតូឌ្រីមសង់០១៥ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CV-7596 បើកពីជើងទៅត្បូងគោលបំណងត្រលប់មកផ្ទះខណះមកដល់ចំនុចកើតហេតុខាងស្រាប់តែឃើញក្រុមចោរប្លន់មួយក្រុមមានគ្នាប្រាំទៅប្រាំមួយនាក់កាន់សុទ្ធតែដាវសាម៉ូរ៉ៃ គ្រប់ដៃភ្ជង់លើ ក ពួកគេពីរនាក់ ហើយយកម៉ូតូរបស់ខ្លួនទៅបាត់តែម្ដង។
ក្រោយកើតហេតុពួកគេបានត្រឹមតែមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ស្រះចក អោយសមត្ថកិច្ចជួយស្រាវជ្រាវរកម៉ូតូរបស់ខ្លួនតែប៉ុណ្ណោះ។

 

សូមបញ្ជក់ផងដែលរាល់បទល្មើសលួចកាប់ប្លន់មានស្ទើររាល់យប់នៅម្តុំរថភ្លើងនេះមិនដែលឃើញសមត្ថកិច្ចមកដាក់គោលដៅឬល្បាតនោះទេ។ ដោយ៖ ព្រះអង្គខ្មៅមានរិទ្ធិ

Screenshot_2016-06-30-11-28-45 Screenshot_2016-06-30-11-28-29 Screenshot_2016-06-30-11-27-19}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More