មិនប្រយ័ត្នបុរសម្នាក់រងរបួសធ្ងន់ខណ:ជិះម៉ូតូត្រូវគេបុក(video)

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ខណះដែលកំពង់ជិះម៉ូតូត្រូវបុរសម្នាក់ទៀតជិះម៉ូតូមិនចាំម៉ាកចេញពីផ្លូវឌឺង ហែមបុកចំពាក់កណ្ដាលម៉ូតូបណ្ដាលអោយដួលបោកទៅនឹងថ្នល់ ហើយក្រោយពីបង្កហេតុជនបង្កលើកម៉ូតូជិះរត់គេចខ្លួនបាត់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចខាងមុខប៉ុស្ដិ៍រដ្ឋបាលនគរបាល បឹងសាឡាង តាមបណ្ដោយផ្លូវ លេខ៦១ ស្ថិតក្នុងសង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

 

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាក វ៉េវ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FF-9149 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៦១ ទិសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់ទៀតជិះម៉ូតូមិនចាំម៉ាកចេញពីផ្លូវឌឺងហែមជ្រុលមកបុកពេញទំហឹង បណ្ដាលអោយបុរសដែលជាម្ចាស់ម៉ូតូវ៉េវ ដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់។

 

ប្រភពបានបន្តថា ក្រោយពីបង្កហេតុជនបង្កបានលើកម៉ូតូរបស់ខ្លួនហើយជិះរត់គេចខ្លួនបាត់។ ចំណែកជនរងគ្រោះត្រូវបានអ្នកនៅជិតកន្លែងកើតហេតុហៅរថយន្ដសង្គ្រោះបន្ទាន់អោយមកដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯម៉ូតូរបស់ជនរងគ្រោះសមត្ថកិច្ចមូលដ្ឋានបានយកទៅរក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលនគរបាល បឹងសាឡាង ដើម្បីរង់ចាំក្រុមគ្រួសារមកយកទៅវិញ៕ដោយ៖ ព្រះអង្គខ្មៅមានរិទ្ធិ

Screenshot_2016-07-01-17-28-49 Screenshot_2016-07-01-17-28-31var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More