ឯកឩត្តម នាយឩត្តមសេនីយ៌ ជួន សុវណ្ណ នាំយកអំណោយទៅចែកជូនពលរដ្ឋរងគ្រោះដោយសារអគ្គីភ័យ ភ្លើងឆេះផ្ទះ ចំនួន៣៣ខ្នង នៅខណ្ឌមានជ័យ

ភ្នំពេញ៖ នៅព្រឹកម៉ោង ៨ និង៣០នាទី ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០១៦ ឯកឩត្តម នាយឩត្តមសេនីយ៌ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និង ជាស្នងការរាជធានីភ្នំពេញព្រមទាំងប្រធានគណៈ ពង្រឹង សង្កាត់បឹងទំពន់ និងប្រតិភូតំណាងលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាស្ថានីយ៏ វិទ្យុ និង ទូរទស្សន៏បាយន្ត័ ក្នុងនោះដែលក៌មានវត្ត មាន លោក ពេជ្រ កែវមុនី អភិបាល នៃគណះអភិបាលខណ្ឌមានជ័យ ជាប្រធានកិត្តិយស អនុសាខាខណ្ឌមានជ័យ លោក ឌី រត្ន័ខេម រុណ អភិបាលរងខណ្ឌមានជ័យ និង ជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌ លោក ឡុង ងែត អភិបាលរងខណ្ឌមានជ័យ  និង ជាប្រធាន ស.ស.យ.ក ខណ្ឌ លោក សួស សារិន ចៅសង្កាត់បឹងទំពន់ និងជាប្រធានអនុសាខាសង្កាត់ រួមទាំងសមាជិក សមាជិកា កាកកបាទក្រហមខណ្ឌមានជ័យ បាននាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មកចែកជូនប្រជា ពលរដ្ឋរងគ្រោះដោយសារអគ្គីភ័យ ភ្លើងឆេះផ្ទះ ចំនួន ៣៣ខ្នងផ្ទះ ស្មើនិង ៦៥គ្រួសារ មានប្រជាពលរដ្ឋរស់នៅ ២៥៣នាក់ ក្មេងតូចៗប្រុស ៧២នាក់ និង ក្មេងស្រីតូចៗ ៤១នាក់ ក្នុង ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ។
ប្រតិភូតំណាង លោក ជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា បាននាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមមាន មី ៣កេះ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកដោះគោ ៦កំប៉ុង អំបិល ១គីឡូ ស្ករ ១គីឡូ ក្នុងនោះដែល ឯកឩត្តម នាយ ឩត្តមសេនីយ៌ ជួន សុវណ្ណ ក៏បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ជា ប្រធានគណះបក្សប្រជាជនកម្ពុជា មកចែកជូនបងប្អូនដែលទទួលរងគ្រោះអគ្គីភ័យភ្លើងឆេះផ្ទះ ៦៥គ្រួសារ ក្នុង មួយគ្រួសារទទួលបាន ថវិការបស់សម្តេចតេជោចំនួន ៣០០,០០០រៀលផងដែល។

8dc90ae4-d787-4655-aa6a-a4332732e3eb 120e562a-9780-4e7c-8382-475ef4ab6b21 28767486-c5aa-4874-987c-fd462fdda2ed ca50b62b-f37d-4bec-8687-b39143993596 d5e0527a-66bc-4fe4-8196-5e1f76be1ca2 df6be2cf-4fb8-4dd5-b870-7a001ff21415document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More