លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ចុះទៅពិនិត្យរោងចក្រកាត់ដេរលីដា ក្រោយមានកម្មករដួលសន្លប់១២នាក់

ភ្នំពេញ៖ បន្ទាប់ពីមានករណីកម្មករដួលសន្លប់១២នាក់មិនដឹងមូលហេតុពិតប្រាកដនៅរោងចក្រកាត់ដេរលីដានៅល្ងាច ម៉ោង ៣និង១៥ នាទី ថ្ងៃទី០១ ខែកក្កដា ២០១៦ លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យបានដឹកនាំមន្ត្រីជំនាញ ពាក់ព័ន្ធនិងអាជ្ញាធរភូមិ សង្កាត់ ចុះពិនិត្យទីតាំងរោងចក្រកាត់ដេរ ឈ្មោះ លីដា ដើម្បីរកមូលហេតុកម្មករដួលសន្លប់ ១២នាក់ក្នុង ចំណោមកម្មករសរុប៣១០នាក់ក្នុងនោះមានស្រី២៨៣នាក់ រោងចក្រមួយនេះស្ថិតក្រុម៤ ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាន ជ័យ រាជធានីភ្នំពេញ។
ក្រោយពីក្រុមការងារបានពិនិត្យអស់រយះពេលជិតមួយម៉ោងរួចមកឃើញថា កម្មករ កម្មការនី ដែលដួលសន្លប់នោះ គឺមកពីបញ្ហាសុខ ភាពផ្ទាល់ខ្លួនតែម្តង(ខ្សោយកំលាំង)ពីព្រោះមន្រ្តីជំនាញបានពិនិត្យទីតាំងរោងចក្រខាងលើគឺមានលក្ខណៈ ត្រឹមត្រូវមានបរិយាកាស ល្អខ្យល់ចេញចូលមានភាពធំទូលាយ មិនស្អុះស្អាប់នោះទេ ។
បច្ចុប្បន្នរោងចក្រនេះបានដំណើការវិញក្រោយពីបានសំរាកកាលពីម្សិលមុិញ៕ ដោយឡែកកម្មការនីទាំង១២នាក់ត្រូវបានរោងចក្រ អោយឈប់សំរាកចំនួន៣ថ្ងៃទេីបអោយចូលធ្វេីការធម្មតាវិញ។

8bcde9e6-edf9-43b7-ab79-38b3f8cb518d 16c37971-436f-4e91-860e-51848e0d5bc4 28e8e28c-a38d-456d-9c37-3383707fe065 706e8887-813a-412d-b167-7f2b99f22c42 1246a842-0cab-44d7-ba07-c275d8f7c904 479424a4-e9ba-4085-a38f-1554760bfaee a88948e1-c512-4116-8261-171ceca6103d df0192e9-a569-4937-8bbf-1d1b87f7f42d

 if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More