មុខសញ្ញាជួញដូរគ្រឿងញៀន ៤នាក់ត្រូវកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកមេមត់បង្ក្រាប និងឃាត់ខ្លួន

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ១៦:៣០ នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកមេមត់ បង្រ្កាបមុខសញ្ញាជួញដួរគ្រឿងញៀននៅក្នុងបន្ទប់ជួល ស្ថិតនៅភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូង ឃ្មុំ ឃាត់ខ្លួនមុខសញ្ញាជនសង្ស័យចំនួន ០៤នាក់៖
១-ឈ្មោះ ហេង វត្តី ភេទស្រី អាយុ ២៨ឆ្នាំជាតិខ្មែរ (ជាម្ចាស់បន្ទប់ជួល)
២-ឈ្មោះ ម៉ៅ សុខគា ភេទប្រុស អាយុ ២៤ឆ្នាំជាតិខ្មែរ
៣-ឈ្មោះ ធី សុភារ៉ា ហៅក្រូច ភេទប្រុស អាយុ ២៤ឆ្នាំជាតិខ្មែរ
៤-ឈ្មោះខឹង ខេងភេទស្រី អាយុ ៣៧ឆ្នាំ ជាតិខ្មែរ
ដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន ០៩កញ្ចប់តូច និងឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងសួរនាំនៅអធិការនគរបាលស្រុកមេមត់ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធី។

3d3442e1-bfc8-4552-9a67-8d17f32ce2fad.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More