គ្រោះថ្នាក់មិនអាចមើលឃើញ មនុស្សម្នាក់ប្រកាច់ស្លាប់ ៣នាក់របួសធ្ងន់
ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ភ្លាមៗ ចំណែក៣នាក់ផ្សេងទៀតរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ កាល់ម៉ែត បន្ទាប់ពីពួកគេជិះម៉ូតូបុកគ្នា ទាំងកំរោល ស្ថិតក្នុងស្ថានភាពយប់ងងឹត កាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី០១ ខែ កក្កដា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតត្រង់ចំណុចក្រុម២ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។
សមត្ថកិច្ចបញ្ជាក់ថាម៉ូតូដែលបានបុករវាងគ្នានិងគ្នានោះ មាន ម៉ូតូសេ១០០កូរេ ( ម៉ូតូចាស់ ) និងម៉ូតូម៉ាក TAURUS គ្មានស្លាកលេខ។
ប្រភពដដែលបានបន្តថា ម៉ូតូទាំង ២ ទិសដៅបញ្ច្រាសគ្នា មួយមកពីជើងទៅត្បូង ឯម៉ូតូមួយគ្រឿងទៀតមកពីត្បូងទៅជើង លុះដល់កន្លែងកើតហេតុក៍បុកគ្នាតែម្តង ដោយមិនបានដឹងច្បាស់ថា ម៉ូតូមួយណាមកពីខាងណាឡើយព្រោះអ្នកបើកបររងរបួសធ្ងន់ទាំងសងខាង។ ឃើញដូចនេះសមត្ថកិច្ចក៏បញ្ជូន ជនរងគ្រោះទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រដើម្បីសង្គ្រោះតែម្តងដើម្បីរក្សារអាយុជីវិតជាធំ ។
ដោយឡែកមនុស្សដែលបាត់បង់ជីវិតនោះ ត្រូវបានទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ ចំណែកមធ្យោបាយដែលពាក់ព័ន្ធត្រូវបានបញ្ជូនទៅកាន់ការិយាល័យចរាចណ៍ផ្លូវគោកដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ។
d.getElementsByTagName(‘head’)[0].appendChild(s);