រថយន្តក្រុងក្រុមហ៊ុនអូឡាំពិកបុកម៉ូតូ ស្លាប់កូនប្រុសម្នាក់ និងឪពុកម្តាយរបួសធ្ងន់ស្រាល

 

បាត់ដំបង៖ កុមារាម្នាក់បានប្រកាច់ស្លាប់ភ្លាមៗ  ក្រោយពីរថយន្តក្រុងបុកបុើងខ្ទាតចេញពីផ្លូវ ខណ:ជិះម៉ូតូតាមផ្លូវជាមួយឪពុកម្តាយ។  ហេតុការណ៍ដ៏រន្ធត់មួយនេះ  បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦  នៅតាមបណ្តោយផ្លូវជាតិលេខ៥  ត្រង់ចំណុចក្រុមទី០២ ស្ថិតក្នុងភូមិប៉ោយយង់  ឃុំតាពូង  ស្រុកថ្មគោល  ខេត្តបាត់ដំបង។

 

កុមាររងគ្រោះដែលបាត់បង់ជីវិតនោះមានឈ្មោះ បៃ៉ឡុង ភេទប្រុស អាយុ១០ឆ្នាំ និងឪពុករបួសស្រាលឈ្មោះ វ៉ុន វណ្ណនី ភេទប្រុស អាយុ៥២ឆ្នាំ ជាឪពុក  និងជាអ្នកបើកបរម៉ូតូ (របួសស្រាល) ទី២ឈ្មោះ សួន ពៅ ភេទស្រី អាយុ៤៨ឆ្នាំ ត្រូវជាម្តាយ (របួសធ្ងន់) និងទី៣ឈ្មោះ នី បៃ៉ឡុង ភេទប្រុស អាយុ១០ឆ្នាំ ត្រូវជាកូន(ស្លាប់នៅនិងកន្លែងកើតហេតុ) អ្នកទាំង៣នាក់ រស់នៅភូមិប៉ោយសំរោង ឃុំតាពូងស្រុកថ្មគោល ខេត្តបាត់ដំបង ។

 

សមត្ថកិច្ចបានអោយដឹងថារថយន្តបង្កម៉ាកហុីយ៉ាន់ដាយ  ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ3A-9828 របស់ក្រុមហ៊ុនអូរឡាំពិកបានដឹកភ្ញៀវបរទេស ជាច្រើននាក់ បើកបរពីត្បូង ទៅជើងបុកម៉ូតូទាំងកំរោលពីក្រោយ បណ្តាលអោយមនុស្សស្លាប់ ហើយតៃកុងនោះរត់បាត់ស្រមោលតែម្តង។ ចំណែកម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដា ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1S-2702 ដែលកំពុងបើកស្របទិស បណ្តាលឲ្យស្លាប់កូនប្រុសម្នាក់ និង២នាក់ទៀត  ដែលត្រូវជាឪពុក ម្តាយក៏បានរងរបួសធ្ងន់ដែរ ។

 

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា  នៅពេលដែលរថយន្តក្រុងនោះ  បានបើកបរមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុកម៉ូតូដែលមានជិះគ្នា
៣នាក់  ចំពីក្រោយ តែម្តង  ខណ:កំពុងបើកស្របទិសគ្នាបណ្តាលឲ្យស្លាប់កូនប្រុសម្នាក់ និង២នាក់ទៀត  ដែលត្រូវជាឪពុក ម្តាយក៏បានរងរបួសធ្ងន់ដែរ ។
ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍ បានចុះទៅធ្វើកំណត់ និងវាស់វែង យកយានយន្តពាក់ព័ន្ធទៅរក្សាទុកនៅមូលដ្ឋាន ដើម្បីបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ខេត្ត     រង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់  ព្រមទាំងបានបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់  ចំណែកសពក្មេងប្រុសកំពុងត្រូវបាន ក្រុមគ្រួសារ រៀបចំធ្វើបុណ្យ តាមប្រពៃណីហើយ ៕IMG-20160702-WA0104IMG-20160702-WA0103IMG-20160702-WA0079} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More