រថយន្តប្រឹងឡើងភ្នំបែជារអិល ធ្លាក់ក្រោយចូលចំការកៅស៊ូសំណាងល្អមិនមានរងគ្រោះ
ស្រុកភ្នំព្រឹក៖ រថយន្តយីឌុបមួយគ្រឿង ដឹកសីុម៉ង់ ខណ: ដែលប្រឹងបន្ថែមល្បឿនឡើងភ្នំព្រឹក បែជាមិនរួចបានរអិលថយក្រោយ បណ្តាលអោយ ឲ្យបាក់បង្គោលភ្លើង ០១ដើម និងដាច់ខ្សែភ្លើងធ្លាក់ដល់ដី តែសំណាងល្អបណ្តាលឲ្យរងគ្រោះថ្នាក់ដល់មនុស្សឡើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទី រសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦ នៅចណុចខាងក្រោមភ្នំព្រឹក ស្ថិតក្នុងភូមិថ្នល់បត់ ឃុំអួររំដួល ស្រុកភ្នំព្រឹក។
ប្រភពបានអោយដឹងថាតៃកុងរថយន្តឈ្មោះ សុ ស្រីម ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិកោះខៀវ ឃុំសំពៅលូន ស្រុកកោះធំ ខេត្តកណ្តាល មករកសីុបើករថយន្តឲ្យគេ នៅស្រុកភ្នំព្រឹក។
ប្រភពដដែលបន្តថាមុនកើតហេតុ គេឃើញ
រថយន្តយីឌុបមួយគ្រឿង ពាក់ស្លាកលេខ សៀមរាប 3A- 2295 បាន ចេញពីទីប្រជុំជនស្រុកភ្នំព្រឹក ដោយ ដឹកសីុម៉ង់ចំនួន០៨តោន ទៅដាក់ឲ្យគេនៅចំណុចឃុំភ្នំព្រឹក ពេលឡើងភ្នំព្រឹកបានបន្តិច ក៏រអិលថយក្រោយ ភ្លាមនោះ រថយន្តស្រាប់តែ កាច់ទៅកៀនធ្លាក់ផ្លូវ ចូលក្នុងចំការកៅស៊ូ សំណាងល្អមិនមានអ្នករងគ្រោះ តែក្នុងហេតុការណ៍នោះ បណ្តាលឲ្យបាក់បង្គោលភ្លើង០១ដើម និងដាច់ខ្សែភ្លើងធ្លាក់ដល់ដី។