លោកតា ពុត សឿន អាយុ៨៩ឆ្នាំ ទទួលបានការយកចិត្តទុក្ខដាក់ចុះសួរសុខទុក្ខដល់លំនៅដ្ឋានពីសំណាក់លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន

ស្វាយរៀង ៖ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំប្រតិភូ រួមជាមួយ អ្នកតំណាងរាស្ត្រ ក្រុមប្រឹក្សាខេត្តស្វាយរៀង ឯកឧត្តមអភិបាលខេត្ត លោកអភិបាលរងខេត្ត លោកអភិបាលស្រុកស្វាយជ្រុំ និងមន្ត្រីរាជការជុំវិញខេត្តស្វាយ ជួយសំណេះសំណាលជាមួយ លោកតា ពុត សឿន អាយុ៨៩ឆ្នាំ នៅគេហដ្ឋានរបស់លោកតាដែលមានទីតាំងស្ថិតភូមិសង្កែ ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង នារសៀលថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០១៦។

នាឱកាសនោះផងដែរលោកតា ពុត សឿន ក៏បានសំដែងនូវការត្រេអររកអ្វីប្រៀបផ្ទឹមពុំបាន ដែលសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានទទួលគ្នាជា ឪពុក និងកូនធម៌ ហើយថែមទាំងជួយទំនុក បំរុងលោកតាជារៀងរហូត។ ដោយឡែកនៅថ្ងៃនេះក៏មាន លោកជំទាវឧបនាយករដ្ឋមន្ត្រីនិង ក្រុមការងារនៃខេត្តស្វាយរៀងក៏បានជួយលោកតាផ្ទាល់បន្ថែមទៀត។ សម្រាប់លោកតាផ្ទាល់មិនដែលបាន គិតថាវានឹងមានថ្ងៃនេះសម្រាប់គាត់ទេ ហើយលោកតាក៏បានបន្តទៀតថា ដោយសារតែគុណបុណ្យរបស់គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំដោយសម្តេចតេជោ បានដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត និងមានការអភិវឌ្ឍន៍ដល់សព្វថ្ងៃនេះ។

13438879_1182756395099811_8930155832153714595_n 13516195_1182756185099832_7026021631021564240_n 13516667_1182756335099817_7023253402387256239_n 13528708_1182756515099799_2844374434058360142_n 13567353_1182756308433153_1657847504204881625_n 13590261_1182756358433148_480137181493505914_n 13592356_1182756205099830_5886381315638774761_n 13600133_1182756518433132_4270702311093015809_n

d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More