ក្មេងស្រីម្នាក់ធ្លាយពោះស្លាប់យ៉ាងរន្ធត់ ដោយរថយន្តកិន អូស(video)
បាត់ដំបងៈ គ្រោះថ្នាក់ដ៏រន្ធត់ លាយឡំសម្រែកស្រែកយំ ដង្ហោយអោយ ក្មេងស្រីម្នាក់ដែលទើបតែមានអាយុ៥ឆ្នាំ អោយក្រោកវិញ បន្ទាប់ពីត្រូវរថយន្តបែនដឹកដីបើកកិន
ធ្លាយពោះស្លាប់ភ្លាមៗគួរអោយរន្ធត់ ខណៈដែលក្មេងស្រីរូបនេះ កំពុងឈរជាមួយនឹងក្មេងស្រីដទៃទៀតចំនួន៣ នាក់ដោយបំរុងឆ្លងផ្លូវ ក៏ស្រាប់តែមានរថយន្តបែនមួយគ្រឿងនេះបើកមកកៀ ហើយកិនតែម្តង ។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង ៣០នាទិី ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំនុចខាងមុខប៉ុស្តិ៍នគរបាល រដ្ឋបាលជ្រៃសីមា ស្ថិតក្នុងភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបងដែលបង្កឡើងដោយរថយន្តបែនធុនធ្ងន់មួយគ្រឿង ពាក់ស្លាកលេខ តាកែវ 3A-2429 ។
យោងតាមប្រភពព័ត៌មានដែលនៅក្បែទីតាំងកើតហេតុបានបញ្ជាក់ថា នៅមុនពេលកើតហេតុ គឺគេសង្គេតឃើញមានក្មេងៗស្រីមួយក្រុមដែលមានគ្នាប្រមាណ៤នាក់ ក្នុងនោះក៏មានក្មេងស្រីរងគ្រោះនៅទីនោះដែរ ក្នុងគោលបំនងឆ្លងទៅម្ខាងថ្នល់ ដែលក្នុងនោះគឺក្មេងស្រីរងគ្រោះបាមឈរនៅមុខគេ ដែលនៅកៀកនឹងទ្រូងថ្នល់ ។
នៅពេលនោះដែរ ក៏មានរថយន្តបែនមួយគ្រឿង បានបើកបរកៀកនឹងចិញ្ចើមថ្នល់ ហើយបានបើកមកកៀទៅលើក្មេងស្រី ព្រមទាំងបានកិនទៅលើកុមារីនោះតែម្តង
ដែលបណ្តាលអោយធ្លាយពោះចេញពោះវៀនមកខាងក្រៅគួរអោយរន្ធត់ ដោយនៅពេលនោះដែរ ទាំងសាច់ញាតិ និងជីដូនបានចេញមកស្រែកទ្រហ៊ោយំគួរអោយសង្វេកក្រៃលែង ។ភ្លាមៗនោះអ្នកបើកបររថយន្តដែលគេស្គាល់ថាមានឈ្មោះ ផាត ភាព ភេទប្រុស អាយុ
៣៥ឆ្នាំ រស់នៅភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន បានបើករថយន្តបង្កយកទៅលាក់ ទុកក្នុងផ្ទះហើយរត់គេចខ្លួនបាត់ស្រមោល ដោយបច្ចុប្បន្នសមត្ថកិច្ចកំពុងដឹកនាំរថយន្តយកទៅរក្សាទុកនៅអធិការដ្ឋានរង់ចាំការសោះស្រាយជាក្រោយ ដោយឡែក
សពកុមារីរងគ្រោះក៏សមត្ថកិច្ចបានប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
https://youtu.be/ZjXskHUr6FY