កូនបង្កើតចាក់មួយកាំប៊ិតចិតបន្លែ ចំបោះដៃផុត ខាងស្តាំជាប់នឹងខ្លួនលិចដល់ដង

ខេត្តកំពត ៖បុរសម្នាក់បានរងរបួសបន្ទាប់ពីស្រ្តីជាកូនបង្កើតចាក់មួយកាំប៊ិតចិតបន្លែ ចំបោះដៃផុត ខាងស្តាំជាប់នឹងខ្លួនលិចដល់ដង។
ក្រោយកើតហេតុស្ត្រីជាកូនត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានចាប់ខ្លួនបានភ្លាមៗ ។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ នៅភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាឪពុកបង្កើតមានឈ្មោះ ជ្រុន បេង អាយុ៥៨ឆ្នាំ រងរបួសត្រង់ឆ្អឹងខ្នងចំណុចបោះដៃផុត ខាងស្តាំដោយចាក់នឹងកូនកាំបិតតូចជាប់នឹងខ្លួនលិចដល់ដង ។ ចំណែកជនសង្ស័យជាកូនបង្កើតឈ្មោះ ជ្រុន ស្រីនួន អាយុ២៥ឆ្នាំ រស់នៅជាមួយគ្នាកន្លែងកើតហេតុ គឺជាមនុស្សគ និងសតិហាក់ពុំគ្រប់គ្រាន់ទៀត ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យនិយាយមិនកើត គ្រវីតែក្បាល ។

13226825_1603002620014176_8391402320490285753_n

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More