ទីតាំងស្តុកឈេីប្រណិតឈ្មោះ សួស វ៉ូរ៉ា ហៅយ៉ាំង ជាមន្ទ្រីប៉ូលីស នៃអធិការដ្ឋាននគរបាលស្រុកកែវសីមា និងជាមេឈ្មួញឈើដុះស្លែ ត្រូវបានចុះឆែឆេរ

មណ្ឌលគីរី៖ កំលាំងសមត្ថកិច្ចចម្រុះស្រុកកែវសីមា មានទាំងមន្ត្រីរដ្ឋបាលព្រៃឈើផង

កំពុងចុះឆែកឆេរលំនៅឋានមួយកន្លែង ដែលគេស្គាល់ឈ្មោះ ថាមានម្ចាស់ឈ្មោះ សួស វ៉ូរ៉ា ហៅយ៉ាំង ជាមន្ទ្រីប៉ូលីស នៃអធិការដ្ឋាននគរបាលស្រុកកែវសីមា និងជាមេឈ្មួញឈើដុះស្លែ មួយរូបផងដែរ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៧៦ ចំណុចគីឡូម៉ែត្រ១៣៥ ភូមិស្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី កាលពីព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនឈានដល់សមត្ថកិច្ចចម្រុះបើកប្រតិបត្តិការទៅលើផ្ទះឈ្មួញឈើខាងលើនោះ ដំបូងឡើយ មានប្រជាពលរដ្ឋល្អ បានរាយការណ៍ប្រាប់អ្នកសារព័ត៌មានក្នុងខេត្តមណ្ឌលគិរី ដោយអះអាងថាខ្លួនបានឃើញបទល្មើស ដឹកឈើប្រណឹតដឹកតាមរថយន្ត ចូលក្នុងគេហដ្ឋានខាងលើមិនថាយប់ រឺថ្ងៃមិនលោះថ្ងៃណាមួយឡើយ។

ចំណែកឯ លោក ជុយ សុឃាង នាយផ្នែករដ្ឋបាលព្រៃឈើកែវសីមាក្រោយពីបានទទួលដំណឹងពីអ្នកកាសែតរាយការប្រាប់ ក៏ បានស្នើតាមរយះទូរសព្ទឲ្យអ្នកសារព័ត៌មាន សូមចាំឃ្លាំមើល និងផ្តិតរូបភាពពីសកម្មភាព នៃបទល្មើសព្រៃឈើនោះឲ្យបានគ្រប់ជ្រុងជ្រោយ ហើយធ្វើសេចក្ដីរាយការណ៍ជូនលោកឲ្យបានច្បាស់លាស់ លោកនឹងបញ្ជាកំលាងឲ្យចុះទៅបង្ក្រាប។ ប៉ុន្តែជាអកុសលកំលាំងរដ្ឋបាល ព្រៃឈើមិនទាន់មកដល់ផង ស្រាប់តែមានបក្សពួកឈ្មួញឈើប្រមាណ៧នាក់ បានមកព័ទ្ធរថយន្តនិងចាប់ក្របួចកអាវ របស់អ្នកសារព័ត៌មាន ដោយបានប្រើសំដីខ្លាំងៗថា បើចង់បានលុយម៉េចមិនមកសុំឲ្យស្រួលបួល? បែជាមកថតរូប ផ្តេសផ្តាសអញ្ជឹង ខណៈនោះមនុស្សទាំង៧នាក់ដែលជាបក្សពួករបស់ឈ្មួញឈើខាងលើ បានកញ្ឆក់យកទូរសព្ទពីដៃ អ្នកសារព័ត៌មាន យកទៅលុបរូបភាពឯកសារផ្សេងៗនិងរូបសកម្មភាពរថយន្តមួយគ្រឿងដឹកឈើចូលទៅក្នុងផ្ទះឈ្មួញ ឈើរូបនោះ ដែលអ្នកសារព័ត៌មានព្យាយាមថតបានពីក្រៅរបងផ្ទះ ចោលគ្មានសល់ និងបានគម្រាមមិនឲ្យអ្នកសារព័ត៌ មានទៅណាឡើយ អស់រយះពេលប្រហែល១ម៉ោងក្រោយទើបមនុស្សទាំង៧នាក់នោះចូលទៅក្នុងផ្ទះវីញ ដើម្បីធ្វើការ ជំលៀសឡានឈើចេញពីលំនៅឋាន ដើម្បីបំបាត់ភស្តុតាង។

កាលពីមួយឆ្នាំមុនឃ្លាំងខាងលើក៏ធ្លាប់ត្រូវបានដេការឆែកឆេរម្តងរួចមកហើយដែរដែលនេះជាលើកទី2ក្នុងប្រត្តិបត្តការឆែកឆេរនៅតែឃើញបទល្មើសដដែល ។

លោក ជុយ សុឃាង នាយផ្នែករដ្ឋបាលព្រៃឈើកែវសីមា បានឲ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីអ្នក សារព័ត៌មាន និងដោយមានបទបញ្ជាពីរលោក ជា សុវណ្ណថេត ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តមណ្ឌលគិរី ក្រុម សមត្ថកិច្ចចម្រុះ រូមនិងកំលាំងខណ្ឌរដ្ឋបាលព្រៃឈើកែវសីមា ឈានចូលឆែកឆេរក្នុងលំនៅឋានមេឈ្មួញខាងលើ ដោយ សម្រេចរកឃើញប្រណិត ទាំងធំ ទាំងតូច សរុបទាំងអស់ចំនួន១១០ដុំ ស្មើនិងប្រមាណជិត៤ម៉ែត្រគូប ។ បច្ចុប្បន្នឈើ ទាំងនោះ ត្រូវបានដឹកយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើកែវសីមា ដើម្បីចាត់ការតាមនីតិវិធីបន្ត។

រីឯអ្នកសារព័ត៌មានមួយរូប ដែលត្រូវបានក្រុមឈ្មួញឈើប្រើអំពើហឹង្សាមកលើអះអាង ថា ខ្លួននឹងដាក់ពាក្យបណ្តឹងទៅកាន់តុលាខេត្តមណ្ឌលគិរីនៅព្រឹកថ្ងៃច័ន្ននេះ៕ចិន្ដា

image image image 1 of 4,992

ចំនួនអ្នកទស្សនា
  • 2
  • 361
  • 2,758
  • 8,894,757

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More