លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី១៩

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី១៩ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។
នាឱកាសនោះផងដែរលោកជំទាវឧបនាយករដ្ឋមន្ត្រី ក៏ថាថ្លែងនូវការកោតសសើរដល់ថ្នាក់ដឹកនាំរបស់ គណបក្សប្រជាជន ដែលបានបង្កើតវគ្គអប់រំនយោបាយនេះ ក្នុងន័យពង្រឹងសម្ថភាពថ្នាក់ដឹកនាំនៅក្នុងជួយរបស់គណបក្សប្រជាជនបន្ថែមមួយកម្រិតទៀត។
លោកជំទាវក៏បានសំណូមពរឲ្យ សមាជិក សមាជិកា ទាំងអស់ ត្រូវយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់នូវបទឧទ្ទេសនាមរបស់គ្រូនីមួយៗ ដើម្បីប្រមូលនូវចំណេះដឹងទាំងនោះយកទៅបណ្តុះបណ្តាលបន្តនៅមូលដ្ឋានឬស្ថាប័នដែលបានបញ្ជូនមក៕

image image image image image image image image image}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More