យុវតីចេញពីសាលារៀនថ្នាក់ទី១០ម្នាក់ត្រូវរថយន្តបុកស្លាប់បិទភ្នែកមិនជិតនៅស្រុកចំការលើ
ខេត្តកំពង់ចាម៖ ព្រហ្មលិខិតពិតជាឥតមេត្តា ប្រល័យសង្ខារសិស្សសាលាថ្នាក់ទី១០ម្នាក់ស្លាប់ទាំងបិទភ្នែកមិនជិត
ហេតុការណ៍រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង ១២និង៣៥នាទី ថ្ងៃទី៤ កក្កដា២០១៦នេះ ចំណែករថយន្តបានក្រឡាប់ផងដែរ ។
ប្រភពអោយដឹងថា យុវតីរងគ្រោះត្រូវគេស្គាល់ថាឈ្មោះ ស្រីលិន អាយុ១៥ ឆ្នំា រៀនថ្នាក់ទី១០រស់នៅភូមិតាំងគ្រង់ ឃុំស្វាយទាបស្រុកចំការលើ ខេត្តកំពង់ចាម បានធ្វើដំណើរមកពីរៀនតាម ផ្លូវនៅជិតដល់ចំណុចសាលារៀនបឋមសិក្សាស្វាយទាបក៏ត្រូវបានរថយន្តបុកយ៉ាងពេញទំហឹង ស្លាប់ភ្លាមៗតែម្ដង ។
អ្នកបើកបររថយន្តមិនស្គាល់ អត្តសញ្ញាណបន្ទាប់ពីបង្ករួចបានរត់គេចខ្លួនបាត់ស្រមោល។ យុវតីរងគ្រោះត្រូវបានប្រគល់ឲ្យសាច់ញាតិ ដើម្បីធ្វើបុណ្យ ៕
} else {