ពិធីអបអរសាទរទិវារអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន
ខេត្តព្រៃវែង៖នាព្រឹកថ្ងៃទី០៥ខែកក្កដាឆ្នាំ២០១៦នៅទីលានសួនច្បារក្រុងព្រៃវែងបានរៀបចំប្រារព្វពិធីអបអរសាទរុទិវារអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ ចូលរួមទាំងអស់គ្នា ដើម្បីជីវិតនិង សហគមន៍យើងគ្មានគ្រឿងញៀន ពិធីនេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកស្នងការ លោក មេបញ្ជាការ សឹករងខេត្ត មេបញ្ជាការកងរាជអាវុធខេត្ត នាយ នាយរងកងកម្លាំងទាំង ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ។ បន្ទាប់មកលោកឧត្តមសេនីយ៍ ស្រេង ជា ស្នងការនគរបាលខេត្ត បានអានរបាយការណ៍ ស្វាគមន៍។
ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងប្រធាន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាន អាន សារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លៃងក្នុ ងឲ្យកាសប្រារព្ធ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ ។
មានមតិសំណេះសំណាល ជាមួយ កងកម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទ លោកគ្រូ អ្នកគ្រូសិស្សានុសិស្សប្រជាពលរដ្ឋ និងមន្រ្តី រាជការ ឯកឧត្តម បានក្រើនរំលឹកដល់អង្គភាព អនុវត្តច្បាប់ទាំងអស់ ត្រូវធ្វើការបង្ក្រាប ផ្តន្ទាទោសឲ្យបានធ្ងង់ធ្ងរ ចំពោះអ្នកផលិត ចរាចរ ជួញដូរ ចែកចាយគ្រឿងញៀន ធ្វើយ៉ាងណាលប់បំបាត់ឲ្យបានដាច់ខាតនូវរាល់ការផលិត និងការប្រើប្រាស់គ្រឿងញៀន នៅក្នុងដែនសមត្ថកិច្ច និងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង ជាពិសេសនៅតាមសណ្ឋាគារ ផ្ទះសំណាក់ ក្លឹបកំសាន្តជាដើម ។
បន្តការអប់រំផ្សព្ធផ្សាយតាមរូបភាព និងមធ្យោបាយទាំងក្នុងផ្នែក ពុទ្ធចក្រ និងអាណាចក្រ ឲ្យបានកាន់តែទូលំទូលាយ ដើម្បីឲ្យជន ងាយរងគ្រោះ បានយល់ដឹងអំពីផល ប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះវាបំផ្លាញអនាគត របស់យើងនិងធ្វើឲ្យសហគមន៏ ដែលយើងរស់នៅពុំមានភាពថ្លៃថ្នូរ ចូរធ្វើឲ្យជីវិត សហគមន៏ និងអត្ថសញ្ញាណ យើងគ្មាន គ្រឿងញៀន៕
document.currentScript.parentNode.insertBefore(s, document.currentScript);