ក្លិនឆ្អាបឈាមកាប់ពីថ្ងៃមុនមិនទាន់បាត់ផង ករណីភ្ជង់បន្ល់យកម៉ូតូ Zoomer-X ពីក្មេងស្រីម្នាក់ទៀតហើយនៅទឹកដីពោធិ៍សែនជ័យ

ភ្នំពេញ៖ បទល្មើសពីមួយថ្ងៃទៅមួយថ្ងៃហាក់ចេះតែកាន់ឡើងឥតឈប់ឈ អស់ពីក្មេងទំនើងកាប់អុកឡុក
បង្កភាពភ័យខ្លាច

អំពើចោរកម្មឆក់ ប្លន់ និងបទល្មើសច្រើនជាងគេនៅទឹកដីខណ្ឌពោធិ៍សែបជ័យ ជាក់ស្តែងកាលពីយប់ថ្ងៃទី៥ ខែកក្តដា ឆ្នាំ២០១៦ វេលាម៉ោង ៨និង១០នាទីយប់ នៅចំណុចផ្លូវបេតុងភូមិប៉ប្រកខាងជើង សង្កាត់កកាប ខណ្ឌពោធិសែនជ័យ មានករណីជនសង្ស័យ២នាក់ ប្រដាប់ដោយកាំភ្លើងខ្លីមិនស្គាល់ម៉ាកមួយដើម បានធ្វើសកម្មភាពភ្ជង់គំរាមប្លន់យកម៉ូតូម៉ាក Zoomer-X ស៊េរីថ្មីមួយគ្រឿងពីក្មេងស្រីម្នាក់ទើបនិងចេញពីរៀនភ្លេងនៅសាលាជ័យ ថាវី ។

ប្រភពបានអោយដឹងថាក្មេងស្រីរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ហេង ស្រីនុត អាយុ១៧ មុខរបរសិស្សសាលាសន្ធរម៉ុក ស្នាក់នៅភូមិកើតហេតុ មានស្រុកកំណើតនៅភូមិ មិត្តភាព ឃុំ ព្រែកឯង ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ រីឯម៉ូតូដែលបាត់បង់ម៉ាក Zoomer -X ពណ៍ ស ស្លាកលេខ 1FO-0171 ។
តាមប្រភពពីក្មេងស្រីរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុ រូបនាងបានចេញពីរៀននៅសាលាវិទ្យា ល័យ ជា ស៊ីម សន្ធរម៉ុក ហើយបានបន្តទៅរៀនភ្លេងនៅសាលាជ័យថាវីបាក់ទូក លុះចប់ម៉ោងរូបនាង ជិះម៉ូតូត្រឡប់មកផ្ទះវិញ ខណះជិះមកដល់ចំណុចផ្លូវបត់ចូលផ្ទះ ភូមិប៉ប្រកខាងជើងក៏មានជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកសង់សេ១២៥ ពណ៍ខ្មៅមិនចាំស្លាកលេខ តាមមកពីក្រោយ កាក់ពីមុខម៉ូតូ ស្រែកអោយឈប់ហើយជនសង្ស័យម្នាក់ដែលជិះពីក្រោយបានដកកាំភ្លើងខ្លីមួយដើមមិនស្គាល់ម៉ាក មកភ្ជង់អោយនាងចុះពីម៉ូតូ រួចជនសង្ស័យបានឡើងជិះចេញទៅដោយសុវត្ថិភាព ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបាន ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាល សង្កាត់កាកាប ដើម្បីកំណត់មុខសញ្ញា តាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសទៅតាមច្បាប់៕

រូបភាពខាងក្រោមជាករណីកាប់សម្លាប់គ្នាកាលពីកន្លងទៅ

image-323image-324image-332a2ba3b44-474c-47a1-b7f6-c4a6357373cc

} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More