ថាអីចេះខុស ! សមត្ថកិច្ចកោះកុងសងប្រាក់បីលានរៀលជូនម្ចាស់ ឡានដឹកចេកដើម្បីសងថ្លៃខូចខាត

ខេត្តកោះកុង៖ បងសមត្ថកិច្ចតែងលឺនិយាយតៗគ្នាថា ស៊ូចាប់ខុស កុំអោយជនសង្ស័យរួចខ្លួន តែការចាប់លើកនេះប៉ះចំរាស្រ្តសាមញ្ញដែលគ្នាប្រកបរបរដឹកចេកយកទៅលក់ដើម្បីចិញ្ចឹមជីវិត។ ក្រោយពីមានការឆេកឆេរលើរថយន្តដឹកចេកនេះ ព័ត៌មានក្នុងស្រុកនានាបានចុះផ្សាយព្រោងព្រាត រីឯបណ្តាញសង្គមfacebook  ចែករំលែកតៗគ្នាថែមទាំងជេរប្រមាថ និងជួយស្រែករកយុត្តិធម៌ ពីបងៗសមត្ថកិច្ចខេត្តកោះកុងទៀត។

ដើម្បីសំរាលស្ថានការណ៍បានធូរបន្តិច នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦នេះ លោកឧត្តមសេនីយ៍ត្រីសំ ឃិត វៀន  បានយកប្រាក់ចំនួន៣លាន ជូនដល់ម្ចាស់រថយន្តដឹកផ្លែចេកទាំង២នាក់ ប្តី-ប្រពន្ធ ដើម្បីជាការសងថ្លៃខូចខាតចេករបស់ពួកគេ បន្ទាប់ពីសមត្ថកិច្ចរបស់លោក បានរុះរើពីលើរថយន្ត ដើម្បីស្វែងរកឈើក្រញូង តែរកមិនឃើញ។

សម្រាប់ប្តី-ប្រពន្ធទាំង២នាក់ ក៏យល់ព្រមទទួលយកប្រាក់ទាំង៣លានរៀលពី លោកស្នងការផងដែរ ដើម្បីជួសជុលថ្លៃការខូចខាតផ្លៃចេករបស់ខ្លួន។
ម្ចាស់ចេកដែលស្រែកទ្រហោយំមានឈ្មោះ សុខ រតនា ហៅវិត អាយុ២៦ឆ្នាំ រស់នៅស្រុកមណ្ឌលសីមា ជាអ្នកស្រែចម្ការពឹងផ្អែកលើរបបចិញ្ចឹមជីវិត ដោយការដាំចេក។

សមត្ថកិច្ចបានឱ្យដឹងថា ចំពោះករណីនេះ គឺមានប្រជាពលរដ្ឋ រាយការណ៍ផ្តល់ព័ត៌មានថា មានរថយន្តដឹកផ្លែចេក បង្កប់ឈើក្រញូង ចេញពីចំណុចក្នុងភូមិ អូសោម ស្រុកវាលវែងខេត្តពោសាត់ មកខេត្តកោះកុងនោះ កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការឃាត់ត្រួតពិនិត្យ នាំយកមកកាន់ស្នងការដ្ឋាននគរបាលខេត្ត។

របាយការណ៍បានបន្តទៀតថា ក្រោយកម្លាំងជំនាញឆ្លងយោបល់លោកស្នងការ និងលោក ព្រះរាជអាជ្ញា ទើបឲ្យកម្លាំងការពាររង់ចាំព្រឹក បង្កើតគណ:កម្មការធ្វើការឆែកឆេរ ដែលការឆែកឆេរនោះ ដឹកនាំដោយ លោក អ៉ីវ ត្រាយ ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូង ខេត្តកោះកុង។ ប៉ុន្តែជាលទ្ធផលមិនមានឈើក្រញូងទេ ហើយក៏ធ្វើកំណត់ហេតុប្រគល់ជូនម្ចាស់ភ្លាមៗវិញ ដោយគ្មានការខូចខាតអ្វី្វទាំងអស់ ហើយរាល់ការចំណាយថ្លៃកម្មករលើកចុះ ឡើងនគរបាលជាអ្នកដោះស្រាយ៕

13567357_1622577308056707_7006094727019201848_n 13600272_1622577364723368_2128733276513696483_n 13614923_1622577324723372_2152292828013400017_n7c1c1fc3-99a6-4b74-bce2-8ab8c2410822 13567395_605359136307279_7262867937397620897_n 13600185_605359196307273_4739844536512118265_n} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More