ចោរម្នាក់​ស្លាប់​ និងម្នាក់ទៀត​ពលរដ្ឋ​សំពង​សល់​ដង្ហើមចង្រិត​ ក្រោយ​ឆក់បាន​សំរេច​ម្ចាស់​តាម​ទាន់(video)

 

ភ្នំពេញ៖ ជនសង្ស័យ២នាក់ដែលបានធ្វើសកម្មភាពឆក់ការបូបលុយកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៥ខែកក្កដាឆ្នាំ២០១៦នៅចំណុចមុខវិទ្យាល័យសន្ធរមុខស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក នោះត្រូវបានអស់លក្ខនៅក្នុងខណ្ឌឬស្សីកែវ ។

 

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះ២នាក់ ម្នាក់ឈ្មោះរឿនវណ្ណនី ភេទស្រីអាយុ៣២ឆ្នាំ ទីលំនៅផ្ទះជួលសង្កាត់ទឹកថ្លាមុខរបរ:កម្មករកាត់ដេរ និងម្នាក់ទៀតឈ្មោះវណ្ណណេង ភេទប្រុសអាយុ៣០ឆ្នាំ ទីលំនៅដូចខាងលើមុខរបរ:ជាងទូរស័ព្ទបានជិះម៉ូតូមួយគ្រឿងម៉ាកSUZUkIស្មាស់ពណ៏ក្រហមពាក់ស្លាកលេខភ្នំពេញ1BP8404,ឌុបគ្នាដើរលេងមកពីកោះពេជ្រលុះដល់ចំណុចកើតហេតុខាងលើស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាកSUZUKI.NEXគ្មានស្លាកលេខក្នុងទិសដៅស្របទិសគ្នាពីត្បូងមកជើងហើយក៏បានធ្វើសកម្មភាពឆក់កាបូបលុយពីជនរងគ្រោះដែលជាស្ត្រីអង្គុយខាងក្រោយហើយក៏បានជិះបម្រុងរត់គេចខ្លួនតែត្រូវបានជនរងគ្រោះជិ:ម៉ូតូដេញតាមពីក្រោយហើយបានស្រែកថាចោៗអោយប្រជាពលរដ្ឋជួយលុះពេលដែលជនសង្ស័យជិះគេចខ្លួនមកដល់ចំណុចមុខផ្ទះលេ៦៩Jផ្លូវ៣៥៥ក្រុមទី៩ភូមិទួលគោកសង្កាត់ទួលសង្កែរាជធានីភ្នំពេញក៏បានអស់លក្ខបើកទៅបុកនឹងបារ៉ាស់ដែលកម្លាំងសហបុ៉ស្ដ៍ខណ្ឌឬស្សីកែវកំពុងធ្វើការត្រួតពិនិត្យនឹងពង្រឹងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបណ្ដាលអោយជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់បានធ្លាក់ពីលើម៉ូតូប៉ោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុចំណែកជនសង្ស័យម្នាក់ទៀតត្រូវបានតុលាការប្រជពលរដ្ឋនាំគ្នាកាត់ទោសម្នាក់មួយដៃម្នាក់មួយជើងសល់តែដង្ហើមចង្រិត។

 

បន្ទាប់ពីកើតហេតុដោយសារករណីខាងលើនេះជនសង្ស័យបានធ្វើសកម្មភាពនៅក្នុងខណ្ឌទួលគោកទើបសមត្ថកិច្ចខណ្ឌឬស្សីកែវបានប្រគល់អោយខណ្ឌទួលគោកចាត់វិធានការជាបន្តវិញ។  ដោយឡែកជនសង្ស័យដែលស្លាប់យកទៅតម្កល់ទុកនៅវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ ។

 

ពាក្យចាស់ពោលមិនសូវខុសមែនលួចគេគ្រាន់ ពេលគេទាន់វាក្រែល។

IMG-20160706-WA0014 IMG-20160706-WA0013 IMG-20160706-WA0011 IMG-20160706-WA0008 IMG-20160706-WA0007 1 of 5,013

ចំនួនអ្នកទស្សនា
  • 0
  • 1,000
  • 1,720
  • 8,913,096

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More