ពលរដ្ឋ១២គ្រួសារស្នើរអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ​ជួយ​រកដំណោះស្រាយរឿងអធិការស្រុកសំឡូត ដឹកគ្រឿងចក្រទៅ កាយវ័ធព្រំយកដី​ ពួកគាត់

បាត់ដំបង៖ ប្រជាពលរដ្ឋចំនួន១២គ្រួសារ រស់នៅក្នុងភូមិអូររាំងខេន ឃុំស៊ុង ស្រុកសំឡូត ស្រុកសំឡូត ស្នើរដល់អាជ្ញាធរស្រុក និងអាជ្ញាធរខេត្ត រួមនិងស្ថាប័នពាក់ព័ន្ធមេត្តាជួយរកដំណោះស្រាយជូនពួកគាត់ ករណីដែលលោកអធិការស្រុក ដឹកគ្រឿងចក្រទៅកាយប្រឡាយក្រវ៉ាត់ព្រំព័ទ្ធយកដីរបស់ពួកគាត់ និងលប់ដំណាំដំឡូងមី របស់ពួកគាត់បណ្តាលឲ្យខូចខាតយ៉ាងច្រើន។
ប្រជាពលរដ្ឋបានលើកឡើងព្រមៗគ្នាថា ដីពួកគាត់ទាំង១២គ្រួសារដែលកំពុងមានទំនាស់នេះ ស្ថិតនៅចំណុចភ្នំកាធៀង ក្នុងភូមិអូររាំងខេន ឃុំស៊ុង ស្រុកសំឡូត ដែលពួកគាត់បានចាប់ផ្តើមកាប់ឆ្ការដោយកម្លាំងពលកម្ម តាំងពីអំឡុងឆ្នាំ២០០២ ដោយក្នុងមួយគ្រួសារៗបានដីត្រឹម(៣)ហិចតា ឬ(៤)ហិចតាតែប៉ុណ្ណោះ ហើយក៍នាំគ្នាកាន់កាប់អាស្រ័យផលមករហូតមក ហើយនៅក្នុងឆ្នាំដែលពួកគាត់នាំគ្នាកាច់ឆ្ការរុករាន្តដីចំការខាងលើក៍ធ្លាប់មានខាងសហគមន៍មកហាមឃាត់មិនឲ្យពួកគាត់កាប់ទន្រ្ទានដីព្រៃនេះដែរ តែក្រៅពីសហគមន៍ធ្លាប់បានមកហាមឃាត់ពួកគាត់នោះ មិនដែលស្ថាប័នពាក់ព័ន្ធណាមកហាមឃាត់នោះទេ ហើយនៅជិតនោះក៍មានក្រុមហ៊ុនកំពុងឈូសឆាយដីព្រៃដូចគ្នា ទើបពួកគាត់នាំគ្នាបន្តកាប់ឆ្ការ។
ពួកគាត់បន្តថាចាប់តាំងពីឆ្នាំ២០០២ ពួកគាត់ចេះតែនាំគ្នាបន្តដាំដុះអាស្រ័យផលលើដីដែលកាប់ឆ្ការបានវាលនេះមករហូត លុះមកដល់ឆ្នាំ២០១៣ក៍មានលោកថៅកែម្នាក់ បានទៅសួរនាំ និយាយទិញដីរបស់ពួកគាត់ខាងលើ តែពួកគាត់គ្មានដីផ្សេងសម្រាប់បង្ករបង្កើនផល ពួកគាត់មិនអាចលក់បាន។
ចាប់តាំងពីពេលនោះមកក៍មិនដែលមាននរណាម្នាក់មកសួរនាំអ្វីទៀតដែរ រហូតមកដល់ថ្ងៃទី០៦ និងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ ស្រាប់តែមានគ្រឿងចក្រមួយគ្រឿង បានធ្វើសកម្មភាពកាយប្រឡាយក្រវ៉ាត់ព្រំព័ទ្ធយកដីរបស់ពួកគាត់ និងលប់ដំណាំដំឡូងមីបណ្តាលឲ្យខូចខាតយ៉ាងច្រើន ឃើញដូច្នេះខណះដែលគ្រឿងចក្រកំពុងធ្វើសកម្មភាព ពួកគាត់ក៍បានទៅសួរនាំ ទើបដឹងថា លោក កោ ស៊ុនកាំង អធិការស្រុកសំឡូត ជាអ្នកដឹកនាំកម្លាំងយកគ្រឿងចក្រ កាយប្រឡាយធ្វើជាព្រំព័ទ្ធយកដីពួកគាត់ ដោយមិនមានមូលហេតុច្បាស់លាស់ណាមួយបញ្ជាក់ជូនពួកគាត់ទាល់តែសោះ លោកអធិការស្រុកគ្រាន់តែប្រាប់ថាជាដីក្រុមហ៊ុន ចាំក្រុមហ៊ុនដោះស្រាយអោយ តែរហូតដល់ពេលនេះមិនមានការដោះស្រាយនោះទេ។
លោកឥន្ទ សៅវរឹទ្ធ អភិបាលស្រុកសំឡូត បានប្រាប់តាមទូរស័ព្ទថា លោកទើបមកកាន់ដំណែងថ្មីជាអភិបាលស្រុក លោកមិនសូវដឹងរឿងនេះច្បាស់ទេ ហើយករណីទំនាស់ដីខាងលើមានពលរដ្ឋ៣គ្រួសារបានមករកដំណោះស្រាយនៅសាលាស្រុកបានរួចរាល់ហើយ នៅសល់១២គ្រួសារខាងលើមិនទាន់បានធ្វើការដោះស្រាយនៅឡើយទេ លោកថា លោកនិងរកដំណោះស្រាយនេះបន្ត ហើយសុំឲ្យខាងសារព័ត៏មានសួរទៅលោកអធិការសិនទៅ។
លោក កោ ស៊ុនកាំង អធិការស្រុកសំឡូត នៅពេលដែលសារព័ត៏មានភ្ជាប់ទូរស័ព្ទ លោកបានទទួលហើយនិយាយថាលោកជាប់រវល់។
បើទោះបីជាយ៉ាងណាប្រជាពលរដ្ឋសំណូមពរសុំអោយថ្នាក់ដឹកនាំ គ្រប់ស្ថាប័នពាក់ព័ន្ធ ជួយរកយុត្តិធម៌ និងដំណោះស្រាយជូនពួកគាត់ផង ព្រោះដីនេះពួកគាត់បានកាច់ឆ្ការ អាស្រ័យផលជាងដប់ឆ្នាំមកហើយ តាំងពីព្រៃមីន រហូតអស់មីនដីភ្ជួររាស់បាន។
ដោយឡែកនៅរសៀលថ្ងៃទី០៥ កក្កដា ២០១៦នេះ ឯកឧត្ដម ច័ន្ទ សុផល អភិបាលនៃគណះអភិបាលខេត្តបាត់ដំបង បានផ្ញើរសារតាមរយះខ្សែរទូរស័ព្ទមកកាន់ភ្នាក់ងារយើងថា សុំឲ្យប្រជាពលរដ្ឋទាំង១២គ្រួសារខាងលើ ធ្វើលិខិតចូលមកកាន់សាលាស្រុក ឬសាលាខេត្ត ដើម្បីឲ្យអាជ្ញាធររកដំណោះស្រាយជូនពួកគាត់៕

IMG-20160706-WA0068 IMG-20160706-WA0067 IMG-20160706-WA0066document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More