(វីដេអូ) ទំនាស់រឿងចាក់ទឹកហៀរមុខតូបលក់ដូរភាគីម្ខាងស្លាប់នៅមន្ទីរពេទ្យ ភាគីប្តីប្រពន្ធម្ខាងទៀតជាប់ខ្នោះ

ភ្នំពេញ:ស្ត្រីអ្នកលក់បាយមុខរោងចក្រម្នាក់រងរបួសធ្ង់នត្រូវបងប្អូនបញ្ជូនទៅសង្គ្រោះក្នុងមន្ទីពេទ្យព្រះកុសុមះខណះដែលមានទំនាស់ជាមួយអ្នកលក់ចេកចៀនគ្រាន់តែរឿងសាចទឹកហៀរទៅមុខតូបលក់ដូរហើយភាគីម្ខាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែល។ករណីនេះបង្ករភ្ញាក់ផ្អើរកាលពីម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៦កក្កដា២០១៦នៅផ្លូវលំមុខ រោងចក្រកាត់ដេរ អិល.អេ ស្នាក់នៅភូមិស្លែងរលើងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ភាគីទី១រងរបួសធ្ងន់កំពង់ស្ថិតនៅបន្ទប់សង្គ្រោះបន្ទាន់ក្នុងមន្ទីពេទ្យព្រះកុសុមះឈ្មោះ ឈួន ចាន់ថា ភេទស្រីអាយុ៣៤ឆ្នាំមុខរបរលក់បាយនៅមុខរោងចក្រកាត់ដេរ អិល.អេ ស្នាក់នៅភូមិស្លែងរលើងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
ភាគីទី២ដែលសមត្ថកិច្ចឃាត់ខ្លួនមាន
១-ឈ្មោះឡឹង សុខរ៉ា ភេទប្រុស អាយុ៣៧ឆ្នាំមុខ
របរលក់ទឹកអំពៅ(ប្តី)
ទី២-ឆោម ណៃ ភេទស្រីអាយុ៣៥ឆ្នាំមុខរបរលក់
ចេកចៀន(ប្រពន្ធ) ប្តីប្រពន្ធខាងលើលក់ក្បែរគ្នាដោយម្ខាងលក់ទឹកអំពៅម្ខាងលក់ចេកចៀនស្នាក់នៅភូមិកើតហេតុខាងលើ។
តាមប្រភពព័ត៌មានបានឱ្យដឹងថាមុនឈានប្រើហឹង្សារខាងលើគឺភាគីខាងលក់ចេកចៀនបានប្រើអ្នកនៅជាមួយលាងចេកនិងដំឡូងហើយអ្នកនៅជាមួយខាងលើបានជះទឹកដែលលាងនោះមកផ្លូវបណ្តាលអោយហូរទៅមុខតូបអ្នកលក់បាយធ្វើអោយអ្នកលក់បាយខឹងក៍ស្តីអោយហើយក៍ក្លាយទៅជាទំនាស់សំដីគ្នាឈានទៅប្រើហឹង្សារដាក់គ្នាតែម្តងដោយភាគីខាងលក់ចេកចៀនបានយកកូនកាំបិតដែលសំរាប់ចិតដំឡូងកប់សំដៅទៅខាងស្ត្រីលក់បាយបណ្តាលអោយត្រូវចំលើដើមទ្រូងខាងស្តាំលេច
ជាប់១កាំបិតបណ្តាលអោយរងរបួសធ្ងន់។
ក្នុងករណីខាងលើនេះប្តីស្ត្រីលក់ចេកចៀនក៍មានរួមចំណែកផងដែល។
ប្រភពចុងក្រោយពីសមត្ថកិច្ចបានប្រាប់ថាស្ត្រីរងគ្រោះខាងលើបានដាច់ខ្យល់ស្លាប់ក្នុងមន្ទីពេទ្យក្រោយពីពេទ្យព្យាយាមជួយសង្គ្រោះអស់ពីលិទ្ធិភាពប៉ុន្តែដោយស្ថានភាពជនរងគ្រោះធ្ងន់ទើបមិនអាចសង្គ្រោះបាន។
បច្ចុប្បន្នជនទាំង២នាក់ប្តីប្រពន្ធត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាកសួរបន្តរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចំណែកសាកសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

13606761_304912116514843_673326545971280176_n 13606986_304912149848173_7869315172875261768_n 13614961_304912113181510_4408044864051392546_n 13615504_304912133181508_4280737918795788750_nimage image imagedocument.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More