(វីដេអូ) ស្ត្រីជនជាតិអង់គ្លេសម្នាក់ត្រូវជនសង្ស័យធ្វើសកម្មភាពឆក់យកាបូបយកលុយអស់៧០០ដុល្លារ ទូរស័ព្ទIphone១គ្រឿង នៅសង្កាត់ទឹកថ្លា

ភ្នំពេញ៖ ស្ត្រីជនជាតិអង់គ្លេសម្នាក់ក្នុងចំណោមគ្នា០៣នាក់ត្រូវជនសង្ស័យធ្វើសកម្មភាពឆក់យកាបូបទាំងកណ្តាលថ្ងៃចេស យកលុយអស់៧០០ដុល្លារ ទូរស័ព្ទ១គ្រឿង និង ជញ្ជៀន០១វង់ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ខាងលិច ស្ពានអាកាស៧មករា ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ កាលពីម៉ោង១៤និង៣០នាទីរសៀលថ្ងៃទី០៦កក្កដា២០១៦។

បើតាមសំដីបុរសឈ្មោះ ប្រាំង យឿកអាយុ៥៤ឆ្នាំមុខរបររត់រឺម៉កកង់បីស្នាក់នៅភូមិប៉ប្រកខាងជើងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បានប្រាប់ថានៅមុនកើតហេតុគាត់បានដឹកស្ត្រី០៣នាក់ជាជនជាតិអង់គ្លេសចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញគោលបំណងទៅសារៈមន្ទីទួលស្លែងដោយបើករឺម៉កកង់បីតាមផ្លូវសហព័ន្ធរុស្សីពីលិចទៅកើតខណះមកដល់ចំណុចខាងលើស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូអូតូមួយគ្រឿងពណ៌ខៀវមិនចាំម៉ាកមកពីក្រោយធ្វើសកម្មភាពឆក់យកកាបូបតូចស្ពាយជំហៀងពណ៌ក្រហមពីស្ត្រីខាងលើបានសំម្រេចហើយកេចខ្លួនបាត់តែម្តង។

តាមសំដីស្ត្រីជនជាតិខាងលើបានប្រាប់សនត្ថកិច្ចតាមរយ៉ះអ្នកបកប្រែបានអោយដឹងដថាក្នុងកាបូបដែលចោលឆក់ខាងលើមានលុយដុល្លា៧០០$កាតATMចំនួន១ក្រវិលនិងជញ្ជៀន១ឈុតទូរស័ព្ទដៃម៉ាកអាយហ្វូន៥sពណ៌សចំនួនមួយគ្រឿង។

ក្រោយកើតហេតុបុរសអ្នកបើករឺម៉កម៉ូតូបាននាំស្ត្រីជនជាតិអង់គ្លេសខាងលើមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីអោយសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវរកមុខសញ្ញាខាងលើ។

 } else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More