(វីដេអូ) អាជ្ញាធរខណ្ឌសែនសុខបន្តបោសសំអាតហ្គេមអនឡាញនៅមួយកន្លែងទៀតក្នុងមូលដ្ឋានរបស់ខ្លួន

ភ្នំពេញ៖ បញ្ហាភូមិ-ឃុំមានសុវត្ថិភាពជាកត្តាសំខាន់បន្ទាប់ពីរដ្ឋាភិបាលបានដាក់បញ្ចូលឱ្យប្រើប្រាស់ ផ្លូវការជាមួយគ្នានោះក្នុងចំណោមគោលនយោបាយទាំង៩ចំណុចគឺបទល្មើសល្បែងសីុសងហ្គេមអនឡាញជាកត្តាសំខាន់ដែលប្រជាពលរដ្ឋចាប់អារម្មណ៍ជាងគេចាប់អារម្មណ៍ក៍ព្រោះតែល្បែងសុីសងអាចធ្វើឱ្យមនុស្សឈ្លក់វង្វេងភ្លេចការងារភ្លេចបាយភ្លេចទឹកភ្លេចការសិក្សារនិងកែប្រែពីការចាញ់ល្បែងទៅជាបទល្មើស លួច ឆក់ ប្លន់ជាដើម ។

ជាក់ស្តែងកាលពីម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី០៦កក្កដា២០១៦អាជ្ញាធរខណ្ឌសែនសុខ បានចុះបង្ក្រាបទីតាំងហ្គេមអនឡាញ មួយកន្លែងដោយដកហូតសម្ភារះមួយចំនួនធំនិងក្មេងតូច០២នាក់មកសាលាខណ្ឌ។ទីតាំងហ្គេមអនឡាញនេះមានយីហោ (កំម្សាន្តណេត)ស្ថិតនៅផ្ទះលេខ២៦អាផ្លូវបេតុង២០១១ភូមិគោកឃ្លាងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ម្ចាស់ទីតាំងឈ្មោះម៉ៅ សុដាណា ភេទប្រុស មុខរបរបើកទីតាំងហ្គេមអនឡាញនិងស្នាក់នៅផ្ទះលេខ២៦ អាផ្លូវបេតុង២០១១ភូមិ គោកឃ្លាងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ក្នុងករណីនេះបានធ្វើការដកហូតសម្ភារះហ្គេមអនឡាញខាងលើចំនួន១៨ឈុតយកមករក្សាទុកនៅសាលាខណ្ឌសែនសុខដោយឡែកក្មេងៗដែលញៀនលេងល្បែងខាងលើ២នាក់បានប្រគល់អោយខាងសាលាង្កាត់ភ្នំពេញថ្មីធ្វើការអប់រំ។

ពលរដ្ឋពិតជាមានការសាទរចំពោះចំណាត់ការរបស់លោកអភិបាលខណ្ឌសែនសុខនិងសំណូមអោយលោកមេត្តាជួយបោសសំអាតទីតាំងហ្គេមអនឡាញអោយអស់ផងក្នុងខណ្ឌសែនសុខនេះពីព្រោះនៅមានច្រើនកន្លែងទៀត។

គួររំលឹកថាកាលពីរសៀលចថ្ងៃទី២២មិថុនា២០១៦នេះអាជ្ញាធរមូលដ្ឋានបានចុះមកធ្វើការណែនាំដល់ម្ចាស់ទីតាំងខាងលើម្តងហើយដោយអោយផ្អាកបណ្តោះអាសន្នសិនដោយមូលហេតុទីតាំងមិនមានច្បាប់ឫក៍លិខិតអនុញ្ញាតិ្តពីសាលារាជធានីភ្នំពេញទេតំរូវអោយទៅសុំច្បាប់សិនទើបអាចប្រកបអាជីវកម្មបានតែ។

 

ដោយសាម្ចាស់ទីតាំងខាងលើមិនព្រមធ្វើតាមការណែនាំរបស់អាជ្ញាធរឡើយទើបព្រឹកថ្ថៃទី០៦កក្កដា២០១៦អាជ្ញាធរមូលដ្ឋានចុះមកបង្ក្រាបតែម្តងដោយក្នុងនោះមានក្មេងៗមិនទាន់គ្រប់អាយុ២នាក់កំពង់អង្គុយលេងក្នុងនោះផង។

https://www.youtube.com/watch?v=wOOE3adZgK4 1 of 4,991

ចំនួនអ្នកទស្សនា
  • 0
  • 2,442
  • 1,449
  • 8,894,080

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More