ជើងខ្លាំងជាប់ខ្នោះ អ្នករបួសដេកពេទ្យ ក្នុងករណីហឹង្សារបណ្តាលអោយដាច់ម្រាមដៃខាងឆ្វេងនៅសង្កាត់ ភ្នំពេញថ្មី
ភ្នំពេញ៖ជនសង្ស័យមា្នក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ធ្វើការឃាត់ក្រោយយកកាំបិតប៉ុំងតោពីធ្វើ សម្មភាព កាប់ទៅលើជនរងគ្រោះបណ្តាលដៃម្រាមដៃខាងឆ្វេង ហេតុការនេះកើតឡើង នៅវេលាម៉ោង ១៩:៣០នាទី យប់ ថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០១៦ ស្ថិតនៅមុខផ្ទះជួលភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រភពអោយដឹងថាមុនពេលកើតហេតុ ភាគីទាំងពីរមានទំនាស់ទាស់ទែងគ្នា រហូតឈាន ដល់ការប្រើអំពើហឹង្សាយកកាំដេញកាប់គ្នា អោយរបួសយ៉ាងនេះ ជាលទ្ធផលជើងខ្លាំងជាប់ខ្នោះ អ្នករបួសដេកពេទ្យ។
លោកវរសេនីយ៍ឯក ម៉ក់ ហុងអធិការនគរបាលខណ្ឌបានប្រាប់ TNN អោយដឹងថា ជនសង្ស័យចំនួនមាន ឈ្មោះ សំនៀង ស្រស់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ជាងពិដាន និងដកហូតបានកាំបិទបាំងតោចំនួន ១ដើម។
ជនរងគ្រោះឈ្មោះ មាន វាសនាភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ នៅផ្ទះ (ដាច់ម្រាមដៃឆ្វេងចំនួន ៤) កំពុងសំរាកព្យាបាលនៅមន្ទីរ ពេទ្យ។
បច្ចុប្បន្នជនសង្ស័យកំពុងសួរនាំនិងឃុំខ្លួមបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធី ។