ថ្លើមប៉ុណ្ណាណុង? បានជាហ៊ានយកឈ្មោះ លោកឩកញ៉ាគិតម៉េង បោកលុយ២លានរៀល ពីស្រ្តីម្នាក់អោយបង្ហូរទឹកភ្នែករៀបរាប់សុំអន្តរាគមន៍ពីសម្ដេចតេជោ និងលោកជំទាវ
ភ្នំពេញ៖ នៅក្នុងគណនី facebook Manou Darina បានសរសេរថា៖ នាងខ្ញុំសូមជំរាបលោកពូសម្ដេចតេជោអ្នកមីងជំទាវជាទីគោរពម្សិលមិញជាថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០១៦ មានលេខ០៩៧២៩៩៩៩៥២ បានខល់ប្រាបនាងខ្ញុំថានាងខ្ញុំបានឈ្នះរង្វាន់ធំផ្ទាល់ពីសម្ដេចនិងអ្នកមិងជំទាវ និងលោកគិតម៉េង និងលោក ជំទាវធំៗបីរូបទៀត ប៉ុន្តែ នាងខ្ញុំអត់បានចាំឈ្មោះគាត់ទេចំនួនទឹក ប្រាក់ពីម៉ឺនដុលារ តែនាងខ្ញុំបានប្រាប់ទៅគាត់វិញថានាងខ្ញុំអត់ជឿទេតែពួកគាត់ឆ្លើយ ថានេះ ជារឿងពិតមិនអាចនិយាយលែងសើចបានទេពីព្រោះសម្ដេចនិងលោកជំទាវជានាក់រើសយកដោយផ្ទាល់ដូច្នេះប្រយត្ន័មានទោសរូចហើយបង្គាប់ឲ្យនាងខ្ញុំរកប្រាក់ចំពីលានរៀលដើម្បីតម្កល់នៅគនយ័ហើយនាងខ្ញុំប្រាប់គាតថាអត់លុយទេតែគាត់អត់ព្រោមហើយឲ្យនាងខ្ញុំទៅខ្ចិលុយឲ្យបាននាងខ្ញុំចងកាគេបានពីលានរួចវេតាមវិងគាត់ថាតែ១ម៉ោងទេខ្ញុំនិងបានលុយនិងត្រឡប់មកវិញហើយកុំភយ័អីហើយនាងខ្ញុំគិតស្មានថានាងខ្ញុំមានសំណាងធំហើយអផងភយ័ផងតែទីបំផត់វាជារឿងកើតទុក្ខមួយដ៍ធំបំផត់ទៅវិញ៕
សូមលោកពូសម្ដេចនិងអ្នកមីង និងលោកឩកញ៉ាគិតម៉េងជួយរកមុខជន ខិលខូចទាំង អស់ដែលហានយកឈ្មោះនាយករដ្ថមន្រ្តីនិង លោកជំទាវ និងលោគិតម៉េងមកបោកប្រាស់និងគំរាមកំហែងដល់ប្រជាជនគ្រប់ខេត្តក្រុង នេះជាលេខធនាគាអេស៊ីលីដា ០៧១៩០០០០៤៦ ហើយលេខនាក់គំរាម ០៣១៦៣៣៣៣០៦ រួចលេខដែលគាត់ឲ្យនាងខ្ញុំវេលុយទៅគឹលេខ០៨៧៤២៨៨៩១ ហើយនេះជាលេខវិង ៧៩០៣៨០៩៦ ។
សូមលោកពូសម្ដេចនិងអ្នកមីងជំទាវមេតាជួយក្មួយដោយក្ថីអនុគ្រោះផងចុះនាងខ្ញុំអត់មានប្រាក់អ្វីសម្រាប់សងគេទេ ។
នាងខ្ញុំសូមជូនពរ លោកពូសម្ដេចនិងអ្នកមីងជំទាវឲ្យជួបតែសេចសុខនិងអាយុយឺនយូរជារាងរហូតសូមជំរាបលា ។
} else {