ជនល្មេីសមិ នអាចគេចពីសំណាញ់ច្បាប់ មុខសញ្ញាជនសង្ស័យករណីឃាតកម្មកាលពីយប់ថ្ងៃទី៣ ត្រូវ កម្លាំង អ ហ ពោធិ៍សែនជ័យក្របួចបានហេីយ

ភ្នំពេញ៖ ជនសង្ស័យមួយក្រុមមានគ្នា០៥នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញក្របួចបានកាលពីវេលាម៉ោង១៥ និង១៥នាទីថ្ងៃទី០៧-៧-២០១៦ នៅចំនុចភូមិកន្ទោកត្បូងសង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ពាក់ព័ន្ធករណីឃាតកម្មកាលពីពេលថ្មីៗនេះ និងអំពើលួចប្លន់ជាច្រើនកន្លងមក ។ ប្រភពព័ត៌មានពីមន្ត្រីអាវុធហត្ថបានឲ្យដឹងថា ក្រុមជនល្មើសមានគ្នា០៥នាក់ក្នុងនោះមាន០២នាក់ជាជនដៃដល់ក្នុងការធ្វើសកម្មភាពប្រើដាវកាប់ទៅលើជនរងគ្រោះ០២នាក់កាលពីថ្ងៃទី០៣-០៧-២០១៦ បណ្តាលឲ្យស្លាប់០១នាក់ និងរបួសធ្ងន់០១នាក់ នៅចំណុចក្រោយផ្សារកាណាស៊ីធី ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។ មន្ត្រីជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ដែរ គិតតាំងពីពេលឃាត់ខ្លួន រហូតទល់យប់ជ្រៅ កម្លាំងរបស់លោកនូវមិនទាន់សួរចម្លើយជនសង្ស័យទាំង 5នាក់នោះបាននៅឡើយទេ ដោយពួកគេកំពុងបែកថ្នាំខ្លាំង។ ក្នុងព្រឹត្តិការណ៍បង្ក្រាបនោះផងដែរ សមត្ថកិច្ចអាវុធហត្ថដក់ហូតវត្ថុតាងជាក់ស្តែង រួមមាន៖
១- ម៉ូតូចំនួន០៤ គ្រឿង
២- ម្សៅក្រាមសថ្លាមួយកញ្ចប់
៣- គ្រឿងបន្លាស់ម៉ូតូមួយចំនួនធំ
៤- ដាវមួយដើម
៥- សំភារះប្រើប្រាស់គ្រឿងញៀនមួយចំនួន
៦- សោរដោះម៉ូតូមួយចំនួន

image image image image image image 1 of 4,992

ចំនួនអ្នកទស្សនា
  • 0
  • 55
  • 2,758
  • 8,894,451

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More