បុរសម្នាក់របួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដបុកនិងម៉ូតូ

កំពង់ធំ៖  បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដLuxus470បុកនិងម៉ូតូសងC125 សេរី2016 នៅលើកំណាត់ផ្លូវជាតិលេខ០៦ ត្រង់ចំនុចភូមិ ទួលដំណាក់ ឃុំចុងដូង ស្រុកបារារណ៍ ខេត្តកំពង់ធំ កាលពីវេលាម៉ោង ១០និង២០នាទី ថ្ងៃទី៨ ខែកក្កដាឆ្នាំ២០១៦ ។
បើយោងតាមប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថា អ្នកបើកទាំងសងខាងបានធ្វើដំណើរស្របទិសដៅគ្នាពីត្បូងទៅជើងមកដល់កន្លែងកើតហេតុក៏ប៉ះដង្កិចគ្នាដោយស្ថានភាពផ្លូវចង្អៀត ធ្វើអោយអ្នកបើកបរម៉ូតូសង់ ពាក់ស្លាកលេខ 1FN-0626 ឈ្មោះផល សាលី អាយុ៥៦ឆ្នាំ រស់នៅក្នុងភូមិ ត្រពាំងឈូក ស្រុកបារារណ៍ខេត្តកំពង់ធំដួលបោកក្បាលនិងខ្លួនរងរបួសធ្ងន់ បញ្ចូនទៅមន្ទីរពេទ្យ ចំណែក អ្នកបើកបររថយន្ដ ម៉ាក់LUxus 470 ឈ្មោះឈាន រ័ត្ន ភេទប្រុសអាយុ២៧ឆ្នាំ រស់នៅគីឡូម៉ែត្រលេខ៦ ខណ្ឌរស្សីកែវ រាជធានីភ្នំពេញ រថយន្ដពាក់ស្លាកលេខភ្នំពេញ2AH 5058 ខូចខាតផ្នែកខាងស្ដាំខាងមុខរថយន្ដ ។
ក្រោយពីកើតហេតុត្រូវបានសមត្ថកិច្ចយកវត្ថុតាង ទាំងម៉ូតូនិងរថយន្ដទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារារណ៍រងចាំភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយគ្នាតាមនិតិវិធីនៃច្បាប់៕

IMG-20160708-WA0055 IMG-20160708-WA0054 IMG-20160708-WA0053 IMG-20160708-WA0052} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More